(ក្រចេះ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៥៖២០នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនី នៅភូមិត្រពាំងស្រែ ភូមិជើងធ្នូ ភូមិឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មូលហេតុដោយសារមានរថយន្តដឹកដី បើកបុកបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្ដាលឲ្យបាក់ចំនួន០១ដើម។

ក្រុមការងារបច្ចេកទេស កំពុងធ្វើការផ្លាស់ប្ដូរប្រភពផ្គត់ផ្គង់ ដើម្បីភ្ជាប់ចរន្ត ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៧៖០៥នាទីល្ងាច។

អគ្គិសនីកម្ពុជាសូមអំពាវនាវ ដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕