(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងអមដំណើរដោយលោក ណុប រ័ត្ននិមល មេបញ្ជាការរង នៃអគ្គមេបញ្ជាការកងទ័ពកម្ពុជា បានជួបពិភាក្សាការងារ ជាមួយនឹងលោក Yu LingXiong ប្រធាននៃសមាគមពាណិជ្ជកម្មចិន នៅប្រទេសកម្ពុជា នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ម្សិលមិញនេះ។

ក្រោយស្តាប់របាយការណ៍ អំពីការងារជាប្រចាំរបស់លោក Yu Lingxiong, លោកស្រី ម៉ែន សំអន បានថ្លែងថា សមាគមពាណិជ្ជកម្មចិន នៅកម្ពុជា ជាវេទិកាមិត្តភាពនៃសហគ្រិនចិន និងកម្ពុជាវិនិយោគ និងទំនាក់ទំនង ទៅវិញទៅមក ហើយការងាររបស់សមាគមពាណិជ្ជកម្មចិន នៅកម្ពុជា គឺជាការផ្តល់សេវាកម្ម និងការធានាដ៏ល្អឥតខ្ចោះ ដល់សហគ្រិនចិន ដែលមកកម្ពុជា វិនិយោគខិតខំប្រឹងប្រែង និងទៅមុខការត្រួសត្រាយ និងភាពច្នៃ ប្រឌិត បានទទួលលទ្ធផលយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនេះ លោកស្រី ម៉ែន សំអន ក៏បានលើកទឹកចិត្ត ប្រធានសមាគមពាណិជ្ជកម្មចិន នៅកម្ពុជា បន្តខិតខំប្រឹងប្រែង និងធ្វើការរួមចំណែក សម្រាប់អភិវឌ្ឍន៍មិត្តភាព រវាងចិន-កម្ពុជា។ លោកស្រីថា ប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានការរីកចម្រើនឥតឈប់ឈរ នៃទំនាក់ទំនងរវាងចិន-កម្ពុជា ប្រទេសទាំងពីរ បានអនុវត្តកិច្ចសហប្រតិបត្តិការ ជាក់ស្តែងមិត្តភាពលើវិស័យជាច្រើន ដែលពាក់ព័ទ្ធជុំវិញ «ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ» បានទទួល លទ្ធផលយ៉ាងច្រើន។

លោកស្រីថា នៅខែកញ្ញា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមបង្កើតសមាគមពាណិជ្ជកម្មចិន នៅកម្ពុជា ដើម្បីធ្វើជាវេទិកាពាណិជ្ជកម្មអន្តរជាតិ ដែលប្រមូលផ្តុំការវិនិយោគ ឆ្លងកាត់ព្រំដែនសមាហរណកម្ម ធនធានកិច្ចសហប្រតិបត្ដិកម្មពាណិជ្ជកម្ម ការផ្លាស់ប្តូរព័ត៌មាន និងបង្កើនបណ្តាញទំនាក់ទំនង ប្រកបដោយប្រសិទ្ធិភាព និងខ្ពង់ខ្ពស់សមាគមពាណិជ្ជកម្មចិន នៅកម្ពុជា បានចាប់យកឱកាសរបស់យុគ្គសម័យ និងស្វែងរក ដ៏ស៊ីជម្រៅនូវសក្តានុពល នៃកិច្ចសហប្រតិបត្តិការ រវាងចិននិងកម្ពុជា ដែលជុំរិញប្រទេសទាំងពីរ ទទួលបានអត្ថប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ជាបន្តបន្ទាប់។

យោងតាមការណែនាំ តាំងពីសមាគមពាណិជ្ជកម្មចិន នៅកម្ពុជា បានបង្កើតមកសមាគម បានរៀបចំយ៉ាងសកម្ម នូវសហគ្រិន ក្នុងប្រទេសមកវិនិយោគ នៅប្រទេសកម្ពុជា ហើយបានធ្វើឲ្យការសំរេច កិច្ចសហប្រតិបត្តិការ វិនិយោគមួយចំនួន ដែលនៅតំបន់ទៅក្រុងភ្នំពេញ និងទីក្រុងព្រះសីហនុ ដែលទាក់ទងនឹងវិស័យទេសចរណ៍, សណ្ឋាគារ, វេជ្ជសាស្ត្រ, រ៉ែ ថាមពល និងពាណិជ្ជកម្មជាដើម។

សមាគម មិនត្រឹមតែរៀបចំគណៈប្រតិភូសហគ្រិនចិន មកធ្វើទស្សនកិច្ចនៅកម្ពុជា ពីគ្រោះពិភាក្សាការងារ អំពីវិនិយោគជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ជាប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងជំនួយ សម្រាប់ទំនាក់ទំនងរបស់ រាជរដ្ឋាភិបាលចិន និងកម្ពុជា ទើបបានសហការគ្នា ជាបន្តបន្ទាប់ការិយាល័យពាណិជ្ជកម្ម ខេត្ត HeNan ប្រទេសចិន។

ក្នុងនោះផងដែរ មន្ទីរក៏បានជំរុញវិនិយោគ គណៈប្រតិភូទៅប្រទេសកម្ពុជា ក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យការិយាល័យនគរបាលខេត្ត Jiangsu ប្រទេសចិន ជាមួយមេបញ្ជាការ​របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន នៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្លាស់ប្តូរមិត្តភាព និងសម្រាប់វេទិកាតុមូល «សេដ្ឋកិច្ចថ្មី» ចិន-កម្ពុជា តភ្ជាប់នឹងភាពជាដឹកនាំ នៃក្រសួងពាណិជ្ជកម្មប្រទេសចិន ចូលរួមគ្នាជាដើម។

អនាគត នឹងក្លាយជាស្ថានភាពថ្មី នៃវេទិកាពាណិជ្ជកម្មរវាងចិន និងកម្ពុជា ដែលប្រកបដោយគ្រប់ទិសដៅកម្រិតជ្រៅ ទូលំទូលាយ និងគ្រប់វិស័យ ដែលយកសមាគមនេះ ចងក្រងយកសកម្មភាព សមាគមជាប្រធានបទ សម្រាប់រៀបចំការផ្លាស់ប្តូរ រវាងរដ្ឋាភិបាល និងសហគ្រាសអន្តរប្រទេសចិន និងកម្ពុជាជាសំខាន់។

គួរកត់សម្គាល់ តាមការរីកចម្រើន និងការអភិវឌ្ឍន៍ នៃវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកលសមាគមពាណិជ្ជកម្មចិន នៅកម្ពុជា ក៏បាននាំយ៉ាងសកម្មនូវបច្ចេកវិទ្យាថ្មីៗ និងកម្មវិធីថ្មីៗ មកកាន់ប្រទេសកម្ពុជា បន្ថែមកម្លាំងនូវ បច្ចេកវិទ្យាសម្រាប់សេដ្ឋកិច្ចកម្ពុជា រីកចម្រើនយ៉ាងឆាប់រហ័ស ទន្ទឹមនឹងនេះ ក៏បាននាំសហគ្រិន និងធនធាននៃប្រទេសកម្ពុជា ចេញទៅក្រៅប្រទេស និងចាប់យករលក នៃការអភិវឌ្ឍបច្ចេកវិទ្យាពិភពលោកផងដែរ។

តាំងពីថ្ងៃទី០៧ ខែមីនា ក្រោមនៅមុខងារវេទិកា នៃសមាគមពាណិជ្ជកម្មចិន នៅកម្ពុជា ក្នុងការរួមបញ្ចូលធនធាន របស់ភាគីចិន និងកម្ពុជា ជាមួយគ្នានឹងសមាគមអភិវឌ្ឍន៍ឧស្សាហកម្មប្លុកចាន់កម្ពុជា, កម្ពុជា បានរៀបចំ វេទិកាសន្និសីទ «កំពូលខ្សែសង្វាក់អាស៊ានឆ្នាំ២០១៨» ដើម្បីឲ្យកាន់តែជិតស្និទ្ធ ជាមួយនឹងវិស័យបច្ចេកវិទ្យាថ្មី នៃពិភពលោក នាំផ្លាស់ប្តូរ និងអភិវឌ្ឍរបស់ប្រទេសកម្ពុជា ជាមួយអាស៊ាន និងពិភពលោក។

បន្ទាប់ពីទទួល បានការកោតសរសើរ យ៉ាងកក់ក្តៅពីគ្រប់ភាគីទាំងអស់ សមាគមបានបន្តរៀបចំសកម្មភាពវេទិកា កម្មវិធីបច្ចេកវិទ្យាថ្មីៗ នៅប្រទេសហ្វីលីពីន, កូរ៉េខាងត្បូង, ហុងកុង, ម៉ាកាវ និងប្រទេសថៃជាដើម ហើយបាន ផ្លាស់ប្តូរ ប្រាជ្ញាជាប្រចាំ ជាមួយអ្នកបង្កើតបច្ចេកវិទ្យាសកល និងអ្នកជំនាញនៅវិស័យនេះ។

ជាមួយគ្នានោះ លោក Yu Lingxiong បានថ្លែងថា នៅក្រោមការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សមាគមន៍ពាណិជ្ជកម្មចិន នៅកម្ពុជានឹងធ្វើដូចពីមុនទាំងអស់ ដើម្បីកសាង ទំនាក់ទំនងជា «ស្ពាន» ដែលប្រកបដោយប្រសិទ្ធភាព រវាងរដ្ឋាភិបាល និងបន្តដើរតួនាទីរបស់សមាគម ទន្ទឹមនឹងនេះ សមាគមនឹងបន្តពង្រឹង ការជំរុញការច្នៃប្រឌិត និងជំរុញការផ្លាស់ប្តូរលទ្ធផល។

ប្រធាននៃសមាគមពាណិជ្ជកម្មចិន នៅប្រទេសកម្ពុជា បានបន្ថែមថា សមាគម នឹងបន្តបម្រើដល់ការអភិវឌ្ឍរួម របស់ប្រទេសចិន និងកម្ពុជា និងរួមចំណែកថ្មី ដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចរបស់ប្រទេស ទាំងពីរ។ បន្ទាប់ពីបានស្តាប់របាយការណ៍ការងារនេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ថ្លៃខ្ពស់ហួសពីសមិទ្ធផល របស់សមាគម និងអះអាងតួនាទីវិជ្ជមាន របស់សមាគមក្នុងការអភិវឌ្ឍន៍យូរអង្វែង នៃប្រទេសទាំងពីរ។

លោកស្រី សង្ឃឹមថា នៅពេលអនាគត សមាគមពាណិជ្ជកម្មចិន នៅកម្ពុជា និងអភិវឌ្ឍតាមការពិត និងពុះពាឧបសគ្គដើរឆ្ពោះទៅមុខ ស្របតាមយ៉ាងស្ថានការណ៍ថ្មី និងសំណូមពរថ្មី របស់អភិវឌ្ឍន៍យុគ្គសម័យថ្មី និងយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍនៃវិស័យបច្ចេកវិទ្យាថ្មី ដែលមានបច្ចេកវិទ្យាខ្ពស់ និងនាំចូលបច្ចេកវិទ្យាថ្មី កាន់តែប្រសើរ និងច្រើនសម្រាប់ប្រទេសកម្ពុជា ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន។

ក្នុងឱកាសនោះ លោក Yu Lingxiong និងក្រុមការងារ ក៏បានធ្វើទស្សនកិច្ច ចុះសួរសុខទុក្ខ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងខេមរៈភូមិន្ទ នៃកម្ពុជា និងអគ្គមេបញ្ជាការអង្គរក្ស របស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងឧត្តមសេនីយ៍ ណុប រតនា មេបញ្ជាការកងពលធំកាំភ្លើងធំ នៃកម្ពុជា។

ឧត្តមសេនីយ៍ទាំងពីរ រូបនេះ គឺមានភាពវិជ្ជមានយ៉ាងខ្លាំង ចំពោះការងាររបស់សមាគមពាណិជ្ជកម្មចិន នៅកម្ពុជា។ ឧត្តមសេនីយ៍ទាំងពីរ នឹងជាអ្នកគាំទ្រយ៉ាងរឹងមាំ ដល់សមាគម និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការងាររបស់សមាគម៕

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អញ្ជើញជួបក្នុងការស្តាប់អំពីរបាយការណ៍ការងារជាប្រចាំ របស់លោក Yu Lingxiong

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានជួបជាមួយនឹង លោក Yu LingXiong និងលោក ណុប រ័ត្ននិមល

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ជួបជាមួយនឹងលោក Yu Lingxiong

ឧត្តមសេនីយ៍ ណុប រតនា ជួបជាមួយនឹងលោក Yu Lingxiong