(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា​ ឆ្នាំ២០១៨នេះ មានករណីក្រឡាប់រថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាលចំនួន៥០នាក់ ស្ថិតនៅចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ។

ក​ម្មករ-កម្មការិនី ដែលរងបួសដោយសារក្រឡាប់រថយន្តខាងលើ មានទីលំនៅឃុំស្នំក្រពើ និងឃុំមហាឬស្សី ធ្វើការនៅរោងចក្រ MOHA វណ្ណៈ ២ទឹកថ្លា។ ចំណែកអ្នករងរបួសស្រាល ត្រូវបានឡានពេទ្យដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាពត្រាំខ្នារ ចំនួន៣៤នាក់ និងអ្នករងរបួសធ្ងន់ចំនួន១៦នាក់ ត្រូវបានរថយន្តដឹកនយកមកសង្គ្រោះបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

សូមជម្រាបថា នៅព្រឹកមិញនេះ ក៏មានរថយន្តកូរ៉េដឹកម្មករ-កម្មការិនី បើកបរលើសល្បឿនកំណត់បណ្តាល ឱ្យក្រឡាប់ធ្វើឱ្យរងរបួសធ្ងន់ស្រាលជាង១០ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៣ នៅស្រុកកណ្តាលស្ទឹង ខេត្កណ្តាលផងដែរ៕