(ភ្នំពេញ)៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានបង្ហាញនូវក្តីរីករាយជាអនេក និងចូលរួមអបរសារទរចំពោះមហាគ្រួសារខ្មែរ បន្ទាប់ពីក្រមាកម្ពុជាត្រូវបានគណៈកម្មការឯកទគ្គកម្មពិភពលោក (Guinness World Records) កត់ត្រា និងទទួលស្គាល់ជាក្រមាវែងជាងគេលើពិភពលោក ។

គណៈកម្មការ បានអះអាងថាកម្ពុជាជាប្រទេសទី១ ដែលបង្កើតក្រមាវែងបំផុតលើពិភពលោក និងគ្មានប្រទេសណាធ្វើដូច។ ការវិនិច្ឆ័យផ្អែកលើចំណុចសំខាន់២រួមមាន កម្ពុជាបានត្បាញក្រមាដែលសាច់ក្រមាតឹងណែនល្អ និងត្បាញក្រមាវែងបំផុតរហូតដល់ ១,១៤៩ ម៉ែត្រ។

ក្នុងនោះផងដែរ ថ្នាក់ដឹកនាំនៃក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានលើកឡើងការបំបែកបាននូវឯកទគ្កកម្មពិភពជាក្រមាវែងជាងគេលើពិភពលោកនេះ គឺជាការសម្រេចបាននូវភាពជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់កម្ពុជា និងជាមោទនភាពដែលឆ្លុះបញ្ចាំងនូវសមត្ថភាពថា ខ្មែរអាចធ្វើបាន ។

សូមជម្រាបថា តាំងពីថ្ងៃចាប់ផ្ដើមកម្មវិធីមក ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០ ភាគរយ គឺជាអ្នកឧបត្ថម្ភធំសម្រាប់មហាព្រឹត្តិការណ៍នេះ ដោយបានរៀបស្តង់ដាក់លក់ភេសជ្ជៈរបស់ខ្លួននៅទីតាំងសាលាតម្បាញ ជាមួយប្រម៉ូសិន និងការផ្ដល់ជូនភេសជ្ជៈដោយឥតគិតថ្លៃជាច្រើនដល់ក្រុមការងារស្ម័គ្រចិត្ត និងការលេងល្បែកម្សាន្តយករង្វាន់នានាជាប្រចាំ។

ក្រៅពីនោះ នៅថ្ងៃប្រកាសលទ្ធផលកាលពីម្សិលមិញ ទឹកផ្លែឈើ Joop ភេសជ្ជៈប៉ូវកម្លាំង Wurk និងទឹកបរិសុទ្ធកម្ពុជា ត្រូវបានចែកជូន Free ដល់អ្នកចូលរួមជាសាក្សីនៃឯតទគ្គកម្មក្រមាខ្មែរ ប្រមាណ ២០,០០០ នាក់ផងដែរ៕