(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងតម្រូវការ របស់ប្រជាជនក្នុងការវេរលុយ និងបន្តផ្តល់ជូនជាការលើកទឹកចិត្ត ដល់អតិថិជនដែលគាំទ្រតារាផេ។ តារាផេនឹងសម្រេចបន្ត ប្រម៉ូសិនដ៏អស្ចារ្យគឺ កម្មវិធីវេលុយឥតគិតថ្លៃ ចាប់ពីខែកក្កដា រហូតដល់បំណាច់ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងរយៈពេល៦ខែ ខាងមុខនេះ អតិថិជន តារាផេ ក៏ដូចជាប្រជាជនកម្ពុជា នឹងអាចធ្វើការវេរលុយ តាមរយៈភ្នាក់ងារតារាផេ និងកម្មវិធី តារាផេ App ក្នុងទំហំទឹកប្រាក់រហូតដល់ ១០ម៉ឺនរៀល ឬ ២៥ដុល្លារអាមេរិក ដោយពុំមានគិតថ្លៃសេវាឡើយ។

លោកអ្នកនឹងទទួលបាន កម្មវិធីដ៏វិសេសវិសាលនេះ ដោយគ្រាន់តែទាញយកកម្មវិធី តារាផេ App ឬធ្វើដំណើរទៅកាន់ភ្នាក់ងារ ដែលមានប្រមាណជា១,៤០០កន្លែង គ្រប់ខេត្តក្រុង បន្ទាប់មកធ្វើតាមការណែនាំរួចជាស្រេច។ ការផ្តល់ជូនកម្មវិធីវេរលុយឥតគិតថ្លៃសេវា ប្រតិបត្តិការជាមួយ តារាផេ ក៏នឹងអាចជួយពន្លឿនដល់ល្បឿនអាជីវកម្មឲ្យមានភាពរហ័ស និងមានសុវត្ថិភាពខ្ពស់ទៀតផង។

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនង ទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនរបស់តារាផេ តាមទូរស័ព្ទលេខ 081 799 888 ឬ ទំព័រហ្វេសប៊ុកផ្លូវការ តារាផេ។ ទាញយកកម្មវិធីតារាផេ សំរាប់ប្រព័ន្ធប្រតិបត្តិការ iOS និង Android សូមចុចតំណភ្ជាប់នេះ https://goo.gl/7tvY1E