(ភ្នំពេញ)៖ នាពេលថ្មីៗនេះ សិស្សានុសិស្ស និងប្រធានសមាគមន៍សិស្សប្រចាំសាខាទួលគោក និងសាខាផ្សារកណ្តាល នៃសាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី បានប្រារព្ធពិធីរំលឹកគុណគ្រូ និង ការផ្ទេរដំណែងប្រធានសមាគមន៍សិស្សអណត្តិថ្មី។

កម្មវិធីនេះ ធ្វើឡើងដោយសិស្សានុសិស្ស ក្នុងគោលបំណងថ្លែងអំណរគុណ ដល់អ្នកមានគុណទីពីរ ដែលលោកតែងតែបង្ហាត់បង្រៀន និងណែនាំពួកគេ ក្នុងរយៈពេលមួយឆ្នាំសិក្សាពេញ ក៏ដូចជាការជ្រើសរើស បោះឆ្នោតតែងតាំងប្រធានសមាគមន៍សិស្សប្រចាំសាខានីមួយៗ។

ក្នុងកម្មវីធីនេះផងដែរ សិស្សានុសិស្ស បានបង្ហាញការដឹងគុណរបស់ខ្លួន ដល់លោកគ្រូ-អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនយកចិត្តទុកដាក់ និងការណែនាំផ្សេងៗ។

ពិធីជ្រើសរើស តែងតាំង និងផ្ទេរដំណែងប្រធានសមាគមន៍សិស្ស ក៏បានប្រារព្ធរៀងរាល់ចុងឆ្នាំសិក្សា ដើម្បីជាកម្លាំងថាមពលជំរុញ ឲ្យសិក្សានុសិស្សរបស់ ELT School មានភាពធ្វើការជាក្រុម ចេះបង្កើតកម្មវិធីផ្សេងៗ និងនាំមកនូវបទពិសោធន៍ពិតៗ ទាំងចំណេះដឹង និងចំណេះធ្វើដល់ពួកគាត់។ ទន្ទឹមនឹងនេះ សាលាបានជ្រើសតាំងប្រធានតំណាងសិស្ស៣រូប ក្នុងសាខានីមួយៗ ដែលមានរាយឈ្មោះដូចខាងក្រោម៖

ទី១៖ សាខាទួលគោក
* ប្រធានសមាគមន៍សិស្ស ជៀម អេនឌី
* អនុប្រធានសមាគមន៍សិស្ស វិបុល សុយ៉ានុត្តន៍
* អនុប្រធានសមាគមន៍សិស្ស សៅ លីហេង

ទី២៖ សាខាផ្សារកណ្តាល
* ប្រធានសមាគមន៍សិស្ស ឡៅ ជាស៊ីង
* អនុប្រធានសមាគមន៍សិស្ស ស្រ៊ុន ស្រីណិច
* អនុប្រធានសមាគមន៍សិស្ស កែវ ស៊ីរីកា

គួរបញ្ជាក់ដែរថា សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី ជាស្ថាប័នមួយនៃក្រុមហ៊ុន អ៊ី អិល ធី អេឌ្យូខេសិន ដែលបានបើកដំណើរការតាំងពីឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានភាពជាដៃគូសហការជាមួយសាលានាបណ្តាលប្រទេសជាច្រើន។

ក្រោមបទពិសោធន៍ជាង២៤ឆ្នាំ សាលាបឋមសិក្សា និងមធ្យមសិក្សា អ៊ី អិល ធី មានកម្មវិធីសិក្សាបែបជាតិ និងអន្តរជាតិ ចាប់ពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ រួមជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធន៍ខ្ពស់ ព្រមទាំងបន្ទប់សិក្សា និងបន្ទប់ពិសោធន៍បំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព។

សិក្សានៅ ELT School សិស្សានុសិស្ស នឹងទទួលបានចំណេះដឹង៣ភាសា និងសញ្ញាបត្រ៣ក្នុងពេលតែមួយ។ ភាពជោគជ័យរបស់សិក្សានុសិស្ស និងការពេញចិត្តរបស់អ្នកអាណាព្យាបាល ជាកាតព្វកិច្ច និងសេវាកម្មរបស់ ELT School។

* ថ្នាក់បំប៉នវិស្សមកាលពិសេស និងត្រៀមបវេសនកាលថ្មី ចូលរៀនថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨
* បវេសនកាលថ្មី ឆ្នាំសិក្សា ២០១៨-២០១៩ ចូលរៀនថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស សម្រាប់២០០នាក់ដំបូង៖
* បញ្ចុះតម្លៃ $100 លើតម្លៃសិក្សា
* បញ្ចុះតម្លៃថ្នាក់បំប៉នវិស្សមកាលពិសេស 50%
* និងរៀនភាសាចិនដោយឥតគិតថ្លៃ

ទំនាក់ទនងព័ត៌មាន៖ 012 900 242/ 012 931 817 / 012 872 630 ៕