(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា នៅស្រុកពារាំងជាង៥០០នាក់ ដែលជាការចាក់បញ្ចូលឈាមថ្មីបន្ថែមទៀតរបស់បក្សកាន់អំណាចមួយនេះ។

នៅចំពោះថ្នាក់ដឹកនាំនោះ សមាជិកម្នាក់ៗដែលទទួលបានការប្រកាសជាសមាជិកពេញសិទ្ធិគណបក្សប្រជាជនកម្ពុជា ម្នាក់ៗបានប្តេជ្ញាទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តជានាយករដ្ឋមន្រ្តី នៃកម្ពុជា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

នៅក្នុងឱកាសនោះ លោក ស សុខា បានថ្លែងថា «ការសម្រេចចិត្តនេះ គឺពិជាត្រឹមត្រូវ ហើយក្នុងការចូលរួមជាសមាជិកនេះ បានផ្ដល់ថប្រយោជន៍ច្រើន ក៏ដើម្បីអភិវឌ្ឍខ្លួនសម្រាប់គ្រួសារ ក៏ដូចជា ការចាប់ដៃសហការ ក្នុងការអភិវឌ្ឍប្រទេជាតិឲ្យមានការរីកចម្រើន»។

សិស្សានុសិស្សជាង៩០% ដែលអាចមានសិទ្ធិបោះឆ្នោត បានធ្វើការប្ដេជ្ញាចិត្ត ផ្ដល់ជូនសន្លឹកឆ្នោតក្នុងម្នាក់សន្លឹកឆ្នោត១ ជូនគណបក្សប្រជាជន ហើយយុវជនយើងទាំងអស់ អាចមានសិទ្ធស្មើរៗគ្នា ដើម្បីរួមដំណើរជាមួយគណបក្សប្រជាជន ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ។

លោកតំណាងរាស្រ្ត បានសង្កត់ធ្ងន់ថា មិនអនុញ្ញាតឲ្យជនណា ឬបុគ្គលណាម្នាក់មកបំផ្លាញ់ឆន្ទះ និងគោលបំណងរបស់បងប្អូនប្រជពលរដ្ឋនោះទេ៕