ទស្សនាវិដេអូ Highlight តាមរយៈទូរទស្សន៍ Fresh News ចាប់ពីម៉ោង១០៖៣០នាទី, ១១៖៣០នាទី, ១២៖៣០នាទី

(ម៉ូស្គូ)៖ ការប្រកួតម៉ោង៩យប់, ក្រុមបាល់ទាត់សាម៉ូរៃជប៉ុន​ បានកក់កៅអីឡើងទៅវគ្គ១ក្រុមនៃព្រឹត្តិការណ៍​ FIFA World Cup 2018 នៅប្រទេសរុស្ស៊ី​ បើទោះបីជាចាញ់ក្រុមអឺរ៉ុប​ ប៉ូឡូញ​ ១-០​ ក៏ដោយ​ ដោយសារតែ​ សេណេហ្គាល់បានចាញ់កូឡុំប៊ី​ ១-០​ ធ្លាក់មកឈរនៅលេខ៣​ ប្រចាំពូល​ H។

៣ប្រកួតរបស់ក្រុមលេខ១​ ប្រចាំទ្វីបអាស៊ី​ ជប៉ុន​ រកបាន៤ពិន្ទុ​ ឈរនៅលេខ២ក្នុងពូល​ H ស្មើនឹងក្រុមលេខ៣​ សេណេហ្គាល់​ តែជប៉ុន​ ទទួលបានការពិន័យកាតលឿង៤​ តិចជាងសេណេហ្គាល់​ ដែលទទួលបានកាតលឿង​ ៥​ ក្នុង៣ប្រកួតដូចគ្នា។ ដូច្នេះ ជប៉ុន ដឹកដៃក្រុមមកពីតំបន់អមេរិកឡាទីន​ ឡើងទៅវគ្គ១៦ក្រុមដោយជោគជ័យ​។

ជប៉ុន​ ជាក្រុមតែ១គត់​ ក្នុងចំណោម៥ក្រុមដែលឡើងទៅលេង​ World Cup 2018 លើកទី២១​ តំណងឲ្យទ្វីបអាស៊ី​ អាចឆ្លងផុតវគ្គជម្រុះសន្សំពិន្ទុក្នុងពូល​ ខណ:៤ក្រុមផ្សេងទៀតមានដូចជា​ អារ៉ាប៊ីសាអូឌីត​ អូស្រ្តាលី​ អ៊ីរ៉ង់​ និងកូរ៉េខាងត្បូងសុទ្ធតែជ្រុះក្នុងពូលទាំងអស់។

ការប្រកួតម៉ោង១, ក្រុមបាល់ទាត់បិសាចក្រហមប៊ែល​ហ្ស៊ិក​ បានយកឈ្នះក្រុមនៅអឺរ៉ុបដូចគ្នា​ អង់គ្លេស​ ដោយលទ្ធផល​ ១-០​ នៅថ្ងៃបិទវគ្គសន្សំពិន្ទុនៃពូល​ G ស្របពេលទុយនេស៊ី​ វាយបកឈ្នះប៉ាណាម៉ា​ ២-១​ វិញនោះក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

៣ពិន្ទុបន្ថែមនេះដែរ​ បានធ្វើឲ្យប៊ែលហ្ស៊ិកលេង​ ៣ប្រកួតក្នុងពូលមិនចាញ់​ ដោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១​ ក្នុងពូល​ គេចចេញមិនជួបក្រុមខ្លាំងកូឡុំប៊ី​ ដោយប៉ះជប៉ុនវិញនៅវគ្គ១៦ក្រុម​ ខណ:អង់គ្លេស​ ជួបកូឡុំប៊ីនោះ។

សូមបញ្ជាក់ថា​ វគ្គសន្សំពិន្ទុទាំង៨ពូល​ មាន៣២ប្រទេសនៅ​ World Cup ត្រូវបានបញ្ចប់ជាផ្លូវការហើយ​ និងសម្រាកនៅថ្ងៃទី២៩ ខែមិថុនា ១ថ្ងៃ​ មុនចាប់ផ្តើមប្រកួតវគ្គចាញ់ធ្លាក់នៅថ្ងៃទី៣០​ ខែមិថុនាជាបន្ត៕