(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន១,៨៤៣គ្រឿង រកឃើញល្មើសច្បាប់៣៦២គ្រឿង (ម៉ូតូ៣៩ភាគរយ) អប់រំ១១៨គ្រឿង និងផាកពិន័យ២៤៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន១,២៨៣គ្រឿង, និងផាកពិន័យចំនួន២១១គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយ្ដបាន៤៦៧គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៨,០៣៧គ្រឿង រកឃើញយានយន្តល្មើស៩,៩៩៧គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៤,៥២៨គ្រឿង និងផាកពិន័យ ៥,៤៦៩គ្រឿង (ម៉ូតូ៩៩%)៕