(ស្ទឹងត្រែង)៖ សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាអនុវត្ត សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានទទួលការអប់រំណែបង្ហាត់បង្រៀន ពីមន្រ្តីសាខាកាំកុងត្រូល និងមន្ទីពាណិជ្ជកម្មខេត្ត ចំពោះបញ្ហាសុខភាពក្នុងការបរិភោគអាហារមានសារធាតុគីមី និងការបរិភោគចំណីអាហារផុតកាលពីបរិច្ឆេទ។

លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ក៏បានបញ្ជាក់ថា ក្រៅពីការអប់រំនេះ មន្ដ្រីជំនាញ​បានត្រួតពិនិត្យ មើលតាមតូបលក់ក្នុងសាលា រួចរកឃើញទឹកផ្លែឈើខូចគុណភាពមួយចំនួន។

​ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានលើកឡើងថា ​គោលបំណងចុះទៅអប់រំណែនាំលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនោះ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីបញ្ហាសុខភាពចំណីអាហារ មុននឹងជ្រើសរើសទិញមកទទួលទាន ត្រូវពិនិត្យមើលឲ្យបានម៉ត់ចត់ត្រឹមត្រូវ លើការបរិច្ឆេទជាដើម។​
ក្នុងប្រតិបត្តិការនៅព្រឹកមិញនេះ មន្ដ្រីជំនាញបានដកហូតនូវភេសជ្ជៈមួយចំនួន ដែលខូចគុណភាព ហួសកាលបរិច្ឆេទ យកទៅបំផ្លាញចោលផងដែរ៕​