(បន្ទាយមានជ័យ)៖ អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រីពេជ ចន្ទមុន្នី រួមមាន៖ កុំព្យូទ័រយួដៃចំនួន២គ្រឿង កុំព្យូទ័រលើតុ ចំនួន៤គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន៣គ្រឿង និងថវិកាមួយចំនួន ត្រូវបានប្រគល់ជូនបណ្តាអង្គភាព និងសាលាបឋមសិក្សាចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ពិធីនេះបានធ្វើឡើង នៅក្នុងមន្ទីអប់រំខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកនាយកសាលា តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេក និងក្រុមការងារលោក ហ៊ុន ម៉ាណែត។

តំណាងនាយកសាលាបឋមសិក្សាទាំង៣ និងតំណាងការិយាល័យអប់រំ យុវជន និងកីឡា ស្រុកស្វាយចេក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានយកចិត្តទុកដាក់ នៅក្នុងការគិតគូរពីសុខទុក្ខលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងតម្រូវការជាក់ស្តែង នៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ទាំងបរិមាណនិងគុណភាពអប់រំ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លារបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានប្រគល់ជូន សាលាបឋមសិក្សាចំនួន៤ ក្នុងខេត្តបន្ទាយមានជ័យរួមមាន៖

ទី១៖ ជូនការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្វាយចេកមាន
*កុំព្យូទ័រយួដៃចំនួន១គ្រឿង
*កុំព្យូទ័រយួលើតុ ចំនួន១គ្រឿង
*ម៉ាស៊ីនព្រីនធ័រ ចំនួន១គ្រឿង

ទី២៖ ជូនសាលាបឋមសិក្សាអនុវត្ត
*កុំព្យូទ័រយួដៃ ចំនួន១គ្រឿង
*កុំព្យូទ័រយួលើតុ ចំនួន១គ្រឿង
*ម៉ាស៊ីនព្រីនធ័រ ចំនួន១គ្រឿង និង
*ថវិកាមួយចំនួនសម្រាប់ចាក់ការ៉ូឡាទំហំ ៣០០ម២

ទី៣៖ ជូនសាលាបឋមសិក្សាព្រះពន្លា
*កុំព្យូទ័រយួលើតុ ចំនួន១គ្រឿង
*កង្ហារពិដាន ចំនួន១០គ្រឿង និង
*ថវិកាមួយចំនួន សម្រាប់ចាក់ដីទីធ្លាក្នុងសាលា ចំនួន៥ឡាន

ទី៤៖ ជូនសាលាបឋមសិក្សាអូរអំបិល
*កុំព្យូទ័រយួលើតុ ចំនួន១គ្រឿង
*ម៉ាស៊ីនព្រីនធ័រ ចំនួន១គ្រឿង
*កុំព្យូទ័រយួដៃ ចំនួន២គ្រឿង
*កុំព្យូទ័រយួលើតុ ចំនួន៤គ្រឿង
*ម៉ាស៊ីនព្រីនធ័រ ចំនួន៣គ្រឿង និង
*ថវិកាមួយចំនួន

សូមរំលឹកថា អំណោយជាកុំព្យូរទ័រ និងម៉ាស៊ីនព្រីនធ័រខាងលើនេះ ត្រូវបានលោក ហ៊ុន ម៉ាណែត ប្រកាសផ្តល់ជូនកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ខេត្តបន្ទាយមានជ័យកន្លងទៅ៕