(កណ្តាល)៖ គ្រាប់បែកទម្លាក់ពីលើយន្តហោះប្រភេទ MK82 ទម្ងន់២២៧គីឡូក្រាមរបស់អាមេរិកចំនួន៣គ្រាប់ ដែលបន្សស់ទុកពីសម័យសង្គ្រាម ត្រូវបានកម្លាំងជំនាញស៊ីម៉ាក់រកឃើញនៅ៣កន្លែងផ្សេងៗគ្នានៅក្នុខេត្តកណ្តាល។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះថា នៅថ្ងៃនេះ កំលាំងស៊ីម៉ាក់ត្រូវប្រតិបតិ្តការយកគ្រាប់ទម្លាប់ពីយន្តហោះប្រភេទ MK82 ទង្ងន់២២៧គីឡូក្រាម ពីទីតាំង៣កន្លែងផេ្សងគ្នា គឺនៅស្រុកពញ្ញាឮ​ ស្រុកកណ្តាលស្ទឹង​ និងស្រុកល្វាឯម​ ខេត្តកណ្តាល។

ជាមួយគ្នានេះ លោក ហេង រតនា ក៏បានអរគុណដល់កងកំលាំងនគរបាលជាតិ និងប្រជាពលរដ្ឋ ដែលបានរាយការណ៍ពីទីតាំងគ្រាប់ទាំងនោះមកដល់ស៊ីម៉ាក់។

លោកក៏អំពាវនាវ សូមបង្កើនការប្រុងប្រយត្ន័ដោយគ្រាប់ទាំងនោះ ដោយកុំប្រថុយប្រថានជីដីនៅក្បែរគ្រាប់ ឬធ្វើសកម្មភាពផ្សេងដែលជាទង្វើនាំឲ្យគ្រោះថ្នាក់៕