(ម៉ូស្គូ)៖ ក្រុមបាល់ទាត់អាហ្សង់ទីន បានកក់កៅអីមួយឡើងទៅវគ្គ១៦ក្រុមនៃ World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយយកឈ្នះ នីហ្សេរីយ៉ា ២-១ ចុងម៉ោង។

ការរកបាន៣ពិន្ទុជាលើកទី១ បានធ្វើឲ្យក្រុមរបស់ Lionel Messi រកបាន៤ពិន្ទុឈរនៅលេខ២ ក្នុងពូល ក្នុងខណៈ អាយឡែន បានចាញ់ក្រូអាត ២-១ ដែរនោះ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល D ។

អាហ្សង់ទីន នឹងត្រូវជួបក្រុមលេខ១ ពូល C បារាំង និងក្រូអាត ត្រូវប៉ះក្រុមលេខ២ ពូល C ដាណឺម៉ាក ក្នុងវគ្គ១៦ក្រុមនៃ World Cup 2018៕