(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបទៅនឹងអង្គការសេរីអន្តរជាតិ (Liberal International) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ធ្វើការគាំទ្រទៅលើញត្តិរបស់ចលនាសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គ.ជ.ប បានបង្ហាញថា ការគាំទ្ររបស់អង្គការអន្តរជាតិមួយនេះ ទៅលើចលនាសង្គ្រោះជាតិ បានទាមទារលក្ខខណ្ឌមួយចំនួន ដែលនាំឲ្យមានការប៉ះពាល់ដល់តួនាទី និងភារកិច្ចរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត។

គ.ជ.ប បានបញ្ជាក់និងសង្កត់ធ្ងន់ថា គ្មាននរណាឬប្រទេសណាមករារាំងដំណើរការបោះឆ្នោត ដែលប្រព្រឹត្តទៅស្របតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស បាននោះទេ។

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីថ្លែងការណ៍របស់ គ.ជ.ប ខាងក្រោមនេះ៖