(ម៉ូស្គូ)៖ អតីតក្រុមជើងរងជើងឯក World Cup 2014 អាហ្សង់ទីន ត្រូវបាន៣ពិន្ទុពេលប៉ះនីហ្សេរីយ៉ា នាម៉ោង ១រំលងអាធ្រាត្រនេះ ខណៈអាយឡែនក៏ត្រូវការឈ្នះក្រុមខ្លាំងក្រូអាតរាត្រីនេះផងដែរ ដ្បិតទើបរកបាន១ពិន្ទុនៅឡើយ ឆ្លងកាត់២ប្រកួតវគ្គជម្រុះសន្សំពិន្ទុនៃពូល D នៅ FIFA World Cup 2018 ដែលមានប្រទេសរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

ក្រុមរបស់ Lionel Messi អាហ្សង់ទីន បានចាប់ផ្តើមទម្រង់លេងដ៏យ៉ាប់យឺនបំផុត ដោយ១ប្រកួតដំបូងលេងបានត្រឹម ស្មើ ១-១ ពេលជួបអាយឡែន និងបន្តចាញ់ក្រូអាតស្ពឹកមុខ ៣-០ ខណៈគូប្រជែងរាត្រីនេះ នីហ្សេរីយ៉ា ប្រាថ្នាត្រឹមស្មើ ខណៈមាន ៣ពិន្ទុក្នុងដៃហើយនោះ បន្ទាប់ពីយកឈ្នះក្រុមទើបរកបាន ១ពិន្ទុអាយឡែន ២-០ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត។

ក្រុមដែលបានកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយក្រូអាត អាចនឹងមិនដាក់កីឡាករសំខាន់ៗលេងនោះទេ បើទោះបីជា ចាញ់ក៏មិនអីដែរ ខណៈក្រុមនៅអឺរ៉ុបដូចគ្នា អាយឡែន ត្រូវការ៣ពិន្ទុពីក្រូអាតជាចាំបាច់ ដើម្បីមានសង្ឃឹមឡើងទៅវគ្គ ១៦ចុងក្រោយ៕