(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ជម្រើសជាតិមកពីតំបន់អាមេរិកឡាទីន​ កូឡុំប៊ី​ រកបាន​ ៣ពិន្ទុនៅព្រឹត្តិការណ៍​ FIFA World Cup 2018 ក្រោយបំបាក់ប៉ូឡូញ​ ៣-០ ក្រោយពីប្រកួតអស់រយៈពេល៩០ពេញ។

៣ពិន្ទុដំបូង​ក្នុងចំណោម​ ២ប្រកួតក្នុងវគ្គសន្សំពិន្ទុនៃពូល​ H បានធ្វើឲ្យកូឡុំប៊ី​ មានសង្ឃឹមឡើងវិញក្នុងការប្រជែងកៅអីទៅវគ្គ១៦ក្រុមចុងក្រោយ ជាមួយជប៉ុន​ និងសេណេហ្គាល់។

៣គ្រាប់របស់កូឡុំប៊ី​ កើតឡើងនៅនាទីទី៤០​ នាទីទី៧០​ និងនាទីទី៧៥​ នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណ​ ៤២៨៧៣​នាក់​ ក្នុងកីឡដ្ឋាន​ Kazan Arena ស្ថិតក្នុងទីក្រុង​ Kazan​ នៃប្រទេសរុស្ស៊ី។

១ប្រកួតចុងក្រោយរបស់កូឡុំប៊ី បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ H ត្រូវប៉ះ សេណេហ្គាល់​ ស្របពេលក្រុមហាលអាវ​ ប៉ូឡូញ​ ត្រូវជួបជប៉ុន៕