(រតនគិរី)៖ លោក ថង សាវុន សមាជិកគណៈកម្មាធិការថ្នាក់កណ្តាល​ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រកាសយុវជនគណបក្សប្រជាជន សង្កាត់ទាំង៤​ ក្នុងក្រុងបានលុង ចំនួន​៦៩​នាក់​ ស្រី​៣១​នាក់។

ក្នុងពិធីនេះក៏មានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត​ចុះជួយក្រុង​ សមាជិក​ សមាជិការគណបក្សក្រុង​ សង្កាត់ទាំង៤​ សរុបប្រមាណជាង១០០​នាក់​ នៅទីស្នាក់ការគណបក្សក្រុងបានលុង។

ក្នុងឱកាសនោះ​ លោក ថង សាវុន បានលើកឡើងថា ​បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា​ បានរំដោះប្រទេសពីរបប ប៉ុល ពត​រួចមកខេត្តរតនគិរី​ បន្សុល់ទុកនូវសោកនាដកម្ម​ជាច្រើន​រាប់មិនអស់​ និង​ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ខេត្តរតនគិរីមានការអភិវឌ្ឍ​ កែប្រែមុខមាត់ថ្មី​ ពីបាតដៃទទេ​ ប្រែក្លាយជា​ខេត្ត​ ក្រុង​ ឃុំ​ សង្កាត់​ ភូមិ​ មានផ្លូវល្អប្រើប្រាស់​ មានសាលារៀនត្រឹមត្រូវ​ មានអគារស្តង់ដារ​ស្គឹមស្គៃ មានផ្សារ​ មានមន្ទីរពេទ្យ​។

ជាពិសេសមានសុខសន្តិភាពយ៉ាងពេញលេញ​ ហើយមានតែងប្រជាពលរដ្ឋទាំងអស់គ្នា​ទេ ជាអ្នកថែរក្សានូវសមិទ្ធផលទាំងអស់នេះ​ ដែលគណបក្សរបស់បានបន្សល់ទុក​ឲ្យនៅស្ថិតស្ថេរ​ និងតបស្នងដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ លេខរៀងទី២០​ នៅថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៨​។

បន្ថែមពីនេះ លោក ថង សាវុន​ បានអំពាវនាវឲ្យយុវជនទាំងអស់​ សូមកុំជឿ​ និងកុំខ្លាចនូវការខ្សឹប​ឃោសនា​ ញុះញ៉ង​ បំភិតបំភ័យ​ គ្រប់ឧបាយកលរបស់ក្រុមប្រឆាំង​ ក្រុមអគតិមួយចំនួន​ ដែលតែងតែរារាំងនូវការអភិវឌ្ឍ​ សាមគ្គីភាព​ សុខសន្តិភាព​៕