(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់សៀម និងស្រុកតំបែរ និងសហការី នារសៀលថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៨នេះ បានបន្តចុះជួបសំណេះសំណាល ជាមួយប្រជាជន ចំនួន២,៥០០នាក់ អញ្ជើញមកពីឃុំហាន់ជ័យ និងឃុំរំចេក ស្ថិតក្នុងបរិវេណវត្តមាន់ហើរ ភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ក្នុងពិធីជួបសំណេះសំណាលនេះ លោក វេង សាខុន បានលើកមកបញ្ជាក់ជូន ប្រជាជនបានជ្រាប ចំនួន៥ចំណុច រួមមាន៖

ទី១៖ ពីដំណើរវិវត្តិនៃការេរីកចំរើន ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងសេដ្ឋកិច្ចសង្គមកម្ពុជា ដែលសម្រេចបានក្រោយការដាក់ចេញ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាឆ្នាំ១៩៩៨។
ទី២៖ ស្ថានភាពនៃការប្រែប្រួលដំណើរការ រីកលូតលាស់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍។
ទី៣៖ ជំហ៊ានថ្មី នៃផែនការពង្រីកវិស័យ ឧស្សាហកម្ម ការរកទីផ្សារកសិកម្ម ការគិតគូពីការគាំពាសន្តិសុខសង្គម និងការកាត់បន្ថយចំណាយ លើសេវាកម្ម និងពន្ធដារមួយចំនួន ដែលជាបន្ទុករបស់ប្រជាជនកន្លងមក។
ទី៤៖ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តច្បាប់ ហើយនិងវិធានការនានា ដើម្បីទប់ស្កាត់ការធ្វើបដិវត្តពណ៌ និងឧបាយកលនានា ចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។
ទី៥៖ អំពាវនាវសុំឲ្យប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខ ដែលមានលេខរៀងទី២០ នៅក្នុងសន្លឹកឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីផ្តល់ជូនសម្តេចតេជោ បន្តដឹកនាំប្រទេសឆ្ពោះទៅរកការវិវឌ្ឍរីកចំរើនថ្មីៗ បន្ថែមទៀត។

ក្នុងឱកាសនោះ ដោយយោងតាមសំណើចាំបាច់ របស់ព្រះសង្ឃ ប្រជាជន រដ្ឋអំណាចមូលដ្ឋាន និងលោកគ្រូ-អ្នកគ្រូ លោកវេង សាខុន ក៏បានពិនិត្យដោះស្រាយ និងផ្តល់ជូនតាមសំណូមពរ ដូចជា៖ ប្រេងឥន្ធនៈ សំលៀកបំពាក់ប្រជាការពារ ជួសជុលផ្លូវលំ ម៉ាស៊ីនកុំព្យូទ័រ -ល- ផងដែរ៕