(ភ្នំពេញ)៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន នៅថ្ងៃទី២៣ ខែមិថុនា​ ឆ្នាំ២០១៨នេះ បានលើកឡើងថា បច្ចុប្បន្ននេះការពង្រីកឥទ្ធិពលរវាង លោកសេរី​ និងលោកកុម្មុយនីស្ត កាន់តែខុសឆ្ងាយពីមុន។ លោកកុម្មុយនីស្ត បានងាកមកគោរពឯករាជ្យអធិបតេយ្យភាពបណ្តាប្រទេសដទៃ ដោយឈរលើគោលការណ៍ស្មើភាព គោរពគ្នាទៅវិញទៅមក ចំណែកឯលោកសេរីវិញ បែរជាចូលចិត្តសម្លុត គំរាមកំហែង គាបសង្កត់ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយ ដល់បណ្តាប្រទេសផ្សេងៗទៅវិញ។

លោក សុខ​ ឥសាន បានបញ្ជាក់ថា នៅលើពិភពលោកនេះមានចរន្តពីរផ្ទុយគ្នា គឺលោកសេរី និងលោកកុម្មុយនីស្ត ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងប្តូរផ្តាច់។ ដើម្បីដណ្តើមឧត្តមភាពគ្នា យកប្រៀបលើគ្នា ពួកគេនាំគ្នាដណ្តើមយកបណ្តាប្រទេសធ្វើជារណបខ្លួនឲ្យបានច្រើ ដើម្បីបានកម្លាំងខ្លាំងក្លាជាងម្ខាងទៀត និងដើម្បីបានសំឡេងច្រេីន សម្រាប់យកអត្ថភាពក្នុងការបោះឆ្នោត។ ក៏ប៉ុន្តែការដណ្តេីមគ្នារកសំឡេងច្រេីននេះ មានវិធីខុសគ្នារវាង មនោគមន៍វិជ្ជាទាំងពីរ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំពោះលោកសេរី ចូលចិត្តសម្លុត គំរាមកំហែង គាបសង្កត់តាមរយៈដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយ តាមរបៀបផ្សេងៗខុសប្លែកពីគ្នា ហេីយបេីនៅតែមិនដេីរតាមគេ គេនឹងសំឡេះចោល បំបាត់តាងតែម្តង។ ចំពោះលោកកុម្មុយនីស្ត គេកៀរគរបណ្តាប្រទេសតាមរូបភាពប្រេីហឹង្សាពីដំបូង ពីសម័យដេីមយូរមកហេីយ។ ប៉ុន្តែនាយុគ្គសម័យថ្មីនេះ របៀបធ្វេីត្រូវបានផ្លាស់ប្តូរហេីយមកគោរពឯករាជ្យ អធិបតេយ្យភាពបណ្តាប្រទេស សាមគ្គីគ្នាឈរលេីគោលការណ៍ស្មេីភាព គោរពគ្នាទៅវិញទៅមក និយាយរួមគឺប្រេីធម៌ត្រជាក់ ច្រេីនជាងខាងលោកសេរី»។

លោក សុខ ឥសាន បានបន្តថា ក៏ប៉ុន្តែ លោកសេរី តែងតែវាយប្រហារថា លោកកុំមុយនីស្ត គឺជារបបផ្តាច់ការ ដេីម្បីបំភ្លៃការពិត ហេីយបណ្តាប្រទេសដេីរតាមមនោគមន៏កុំមុយនីស្ត ត្រូវគប្រមាថាផ្តាច់ការ។ តែការពិត លោកសេរី ដែលគេហៅថា ជាប្រជាធិបតេយ្យនោះ ផ្តាច់ការជាងកុំម្មុយនីស្តទៅទៀត គ្រាន់តែក្នុងរង្វង់លោកសេរីដូចគ្នា ពួកគេក៏សុីឆគ្នាដែរ ឲ្យតែអញបានរស់តែឯង។ ការជាក់ស្តែងគឺបង្ហាញតាមការដំឡើងពន្ធដែកថែប និងអាលុយមូនីញ៉ូម ព្រមទាំងទំនិញច្រេីនមុខទៀត៕