(ភ្នំពេញ)៖ ការទន្ទឹងរង់ចាំបានមកដល់ហើយ ទូរស័ព្ទម៉ូដែលថ្មីត្រកូល M6 បានមកដល់កម្ពុជាហើយ គឺ Meizu m6 និង Meizu M6s ដែលជាទីចាប់អារម្មណ៍បំផុត ក្នុងស្រទាប់យុវវ័យសម័យថ្មី ប្រកបដោយភាពឆើតឆាយ ទំនើបភាព បើនិយាយពីតម្លៃវិញសមរម្យបំផុត។

ដោយសារយល់ឃើញពីរតម្រូវការទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Meizu បាននាំយកនូវស្មាតហ្វូន Meizu m6 មានតម្លៃត្រឹមតែ 109ដុល្លារ ប៉ុណ្ណោះ ថែមទាំងមានលក្ខណៈពិសេសជាច្រើនដុចជា មានអេក្រង់ ៥.២អ៊ីញនកញ្ចក់ 2.5D កម្រិត HD (720 x 1280 ភិចស៊ែល) មាន៤ ពណ៌ស្រស់ស្អាតសម្រាប់ជ្រើសរើសតាមក្តីស្រលាញ់ គឺពណ៌មាស, ពណ៌ប្រាក់, ពណ៌ខ្មៅ, និងពណ៌ខៀវ។

កាមេរ៉ាខាងក្រោយមានទំហំ13មេហ្គាភិចស៊ែល ឯកាមេរ៉ាខាងមុខទំហំ 8មេហ្គាភិចស៊ែល និង មានប៊ូតុង mTouch ដែលដើរតួនាទីជាស៊េនស័រ ស្កេនម្រាមដៃបានយ៉ាងរហ័ស។ ហើយតួខ្លួនរបស់វាក៏តូចងាយ ស្រួលកាន់ផងដែរ ជាមួយបណ្ដោយ 148*73*8.3mm និងទម្ងន់143ក្រាមប៉ុណ្ណោះ ដែលតួស្រោបធ្វើអំពី លីកាបូណាត ស្រោបនៅខ្នងខាងក្រោយដែល មានស៊ុមជុំវិញជាលោហៈ។ អង្គចងចាំ RAM ទំហំ 2GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 16GB ហើយក៏អាចដាក់បន្ថែម microSD បានរហូតដល់128GB ហើយថាមពល 3070mAh ។

ចំណែកឯMeizu m6s មានតម្លៃ១៦៩ដុល្លារ ហើយមានរាងស្អាត មិនចាញ់m6 ដែរ គឺមាន៤ ពណ៌មាស, ពណ៌ប្រាក់, ពណ៌ខ្មៅ, និងពណ៌ខៀវដូចគ្នា មានទំហំរូបរាងធំល្មម 152*72.5*8mm មានទម្ងន់ត្រឹមតែ 160ក្រាម ត្រូវបានស្រោបដោយកញ្ចក់ zircon sand ភ្លឺថ្លារំលេចដោយពណ៌ដ៏ស្រស់ស្អាត ចំណែកកញ្ចក់អេក្រង់ខាងមុខវិញ ក៏មិនធ្មតាដែរ គឺត្រូវបានភ្ជាប់មកជាមួយនឹងការរចនាបែបធំទូលាយ 5.7 អ៊ីង HD+ display ជ្រុងទាំងបួនមានរាងមូល ដែលមើលទៅស៊ីជាមួយនឹងតួ ខ្លួនរាងកោងបន្តិច ហើយផតស្គ៊ែនក្រយ៉ៅដៃនៅគែមខាងស្តាំ ដែលនេះ គឺជាបច្ចេកវិទ្យាថ្មី និងដំបូងគេបំផុត មិនធ្លាប់ពីមុនមកទេ ដែលការដោះសោរ និងការស្គ៊ែនក្រយ៉ៅដៃ ស្ថិតនៅផ្នែកចំហៀង នឹងអាចដំណើរការបានយ៉ាងរហ័ស ។

ចំណែកកាមេរ៉ាខាងមុខមានទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.0 ផ្តល់ជូននូវការចាប់យករូបភាពបានយ៉ាងច្បាស់ ពិសេសគឺមុខងារ Selfie ផ្ទាល់តែម្តង។ បន្ថែមលើនេះទៅទៀត Meizu M6s ក៏មានអង្គចងចាំ RAM ទំហំ 3GB ជាមួយនឹងទំហំផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 32GB និង 64GB ហើយក៏អាចដាក់បន្ថែម microSD បានរហូតដល់128GB ។ កាន់តែពិសេសជាមួយថ្មកាន់តែខ្លាំង 3000 mAh បញ្ចូលថ្មបានឆាប់រហ័ស ឆាប់ពេញ ដោយបច្ចេកវិទ្យា mCharge ទំហំ 18W ។

បន្ថែមទៅហ្នឹងមុខងារសំខាន់ៗ ទាំងរាងស្អាតស័ក្កសមនឹងការប្រើប្រាស់នោះMeizu ត្រកូលM6 ក៏បានលក់ជូនអតិថិជនទូទៅ តាមលំដាប់ថវិការសមរម្យ លក់ជាផ្លូវការនៅក្នុងទៅផ្សារប្រទសេកម្ពុជាហើយ ធានាប្រើប្រាស់បីខែមានបញ្ហាដូរថ្មី និង ធានាគុណភាពជូនរយៈពេលមួយឆ្នាំ ៕