(ណូវ៉ែលហ្សេឡង់)៖ នៅថ្ងៃសុក្រ ១០កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក្ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សកម្មជនគណបក្សប្រជាជនកម្ពុជា នៅទីក្រុងហាមីលតុន ប្រទេសណូវ៉ែលហ្សេឡង់ បានរៀបចំកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៧ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០១៨ ។

ពិធីនោះក៏មានការចូលរួមពីលោក កុយ គួង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី-ណូវ៉ែលហ្សេឡង់, លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀប អង្គការចាត់តាំង យុវជនប្រទេសអូស្ត្រាលី-ណូវ៉ែលហ្សេឡង់, លោក កៅ ថាច ប្រធានក្រុមការងារតំបន់៥ ទីក្រុងអូក្លិនហាមីលតុន និងលោក តឹក ឃាង ប្រធានការងារសាខាបក្សគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងហាមីលតុន ព្រមទាំងតំណាងសមាជិក ក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងហាមីលតុន សរុបប្រមាណ១២៣រូប៕