(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកបណ្ឌិត Erik Solheim នាយកប្រតិបត្តិ នៃអង្គការកម្មវិធីបរិស្ថានសហប្រជាតិ (UNEP) នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេលមួយថ្ងៃ គឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Erik Solheim នឹងជួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកម្មវិធីបរិស្ថានសហប្រជាជាតិ។
ជាមួយគ្នានេះ លោក សាយ សំអាល់ និងលោកបណ្ឌិត Erik Solheim នឹងចូលរួមសន្និសីទសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាននេះ នឹងរៀបចមឡើងវេលាម៉ោង១១៖០០នាទីនៅជាន់ផ្ទាល់ដី ទីស្តីការក្រសួងបរិស្ថាន។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន ដូចខាងក្រោម៖