(បាត់ដំបង)៖ នៅថ្ងៃទី២១ ខែមថុនា ឆ្នាំ២០១៨ ក្នុងពិធីអបរំយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅស្រុកសំឡូត ខេត្តបាត់ដំបង ទេសរដ្ឋមន្ត្រី លី ធុជ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស អំពីការខិតខំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការនាំមកនូវសន្តិភាពជូនជាតិមាតុភូមិ និងការយកចិត្តទុក្ខដាក់លើជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជានិច្ច។

ជាងនោះទៅទៀត លោកទេសរដ្ឋមន្ត្រី ស្នើសុំបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្ស ត្រូវយកចិត្តទុកដាក់រាល់សារអប់រំយល់ដឹងអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋាននៅពេលឃើញគ្រាប់មីន និងសំណល់ជាតិផ្ទុះ ដើម្បីអាជ្ញាធរទំនាក់ទំនងរកប្រតិបត្តករដោះមីនទៅសម្អាត ជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងស្នើសុំបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សកំយកគ្រាប់មីន និងសំណល់ជាតិផ្ទុះទៅលេង និងកែឆ្នៃជាដាច់ខាត។

ជាមួយគ្នានោះផងដែរ ទេសរដ្ឋមន្ត្រី ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កំបីខាន៕