(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា កម្លាំងជំនាញស៊ីម៉ាក់ បានជួបរណ្តៅលាក់គ្រាប់ក្នុងសមយ័សង្គ្រាមយ៉ាងធំមួយ ស្ថិតនៅក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ទៀតថា រឿងសង្គ្រាម គឺដើម្បីតែរកគ្រប់មធ្យោបាយ សម្រាប់ត្រៀមសម្លាប់គ្នាតែប៉ុណ្ណោះ។ លោកបន្តថា ការកប់លាក់ទុកបែបនេះ ជាចរិកសង្គ្រាមឈ្លប និងសង្គ្រាមទ័ពព្រៃជាដើម៕