(ភ្នំពេញ)៖ ម្ចាស់ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវដ៏ល្បីឈ្មោះរបស់កម្ពុជា លោកឧកញ៉ា គឹម សាវុធ នៅថ្ងៃទី២០ ខែមិថុនានេះ ត្រូវបានជនអនាមិក ដែលជាសកម្មជនបក្សប្រឆាំង យករូបថតរបស់លោក ទៅកាត់តខុសការពិត ហើយបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook និង Youtube ដើម្បីរិះគន់ថ្នាក់ដឹកនាំ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ លើកសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែមិថុនានេះ លោកឧកញ៉ា គឹម សាវុធ សូមច្រានចោលទាំងស្រុង នូវព័ត៌មានទាំងនោះ និងប្រកាសមិនទទួលខុសឡើយ ចំពោះការបង្ហោះព័ត៌មានមិនពិត ដែលឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក និងថ្នាក់ដឹកនាំ។

លោកឧកញ៉ា គឹម សាវុធ បានថ្លែងថា «ខ្ញុំសូមថ្កោលទោស ចំពោះជនអនាមិកទាំងនោះ ដែលយករូបថតរបស់ខ្ញុំ ទៅកាត់តខុសការពិត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ។ ខ្ញុំសូមប្រកាសមិ នទទួលខុសត្រូវឡើយចំពោះព័ត៌មាន និងរូបថតដែលពួកគាត់យកមកកាត់ត និងសូមអំពាវនាវដល់សមត្ថកិច្ច ស្វែងរកជនទាំងនោះ មកដាក់ទោសឲ្យខាងតែបាន»

សូមជម្រាបថា ជនអនាមិកដែលគេដឹងថាជាសកម្មជនរបស់បក្សប្រឆាំង បានយករូបថតរបស់លោកឧកញ៉ា គឹម សាវុធ (សំដៅទៅជនផ្សេង តែយករូបភាពលោកឧកញ៉ា គឹម សាវុធ មកប្រើ) មកកាត់តបង្ហោះព័ត៌មានរិះគត់ រដ្ឋាភិបាលពាក់ព័ន្ធគ្រោះថ្នាក់ ចរាចរណ៍លើសម្តេចក្រុមព្រះ ៕