(ភ្នំពេញ)៖ ភោជនីយដ្ឋានតូប៉ាហ្ស បានអញ្ជើញមេចុងភៅលំដាប់ផ្កាយពីរ មកពីប្រទេសបារាំង ដើម្បីមកចម្អិនម្ហូបចំនួន៦មុខម្ហូប ដែលនឹងត្រូវរៀបចំឡើងដោយ លោក Benoit Vidal មេចុងភៅផ្កាយពីរ ដែលមានកេរ្តិ៍ឈ្មោះក្នុងការបញ្ចូលគ្នានៃរសជាតិប្រចាំតំបន់ភ្នំ និងមេឌីទែរ៉ាណេ និងភាពអស្ចារ្យនៃម្ហូបអាហាររបស់គាត់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ។

មុខម្ហូប៦មុខ រួមមាន៖ ត្រីត្រោតអាំង ជាមួយម្សៅសាគូស្រួយ, បង្កងទន្លេចំហ៊ុយ ជាមួយទឹកស៊ុប និងស្លឹកផ្កាបារំាង, សាច់ត្រីចៀនជាមួយទឹកជ្រលក់ធ្វើពីបន្លែស្រស់ និងខ្ញី, ទ្រូងទាដុត ជាមួយខ្ញី និងដំឡូងឈាមមាន់, ការ៉េមគ្រីមឈីស ជាមួយសូកូឡាពណ៌ស ស្រាក្រហម និងនំប៉័ងខ្ញី និងដំណាប់ក្រូច ជាមួយការ៉េម ក្រូចឆ្មារ និងនំពងមាន់ស ។

លោក Benoit Vidal ជាម្ចាស់ និងជាមេចុងភៅរបស់ភោជនីយដ្ឋាន Atelier Edmond នៃប្រទេសបារំាង, លោកបានឈ្នះពានរង្វាន់ជាមេចុងភៅលំដាប់ ផ្កាយ លើកដំបូងក្នុងឆ្នាំ២០១២ ហើយបីឆ្នាំក្រោយមក លោកបានឈ្នះពានជាមេចុងភៅលំដាប់ផ្កាយពីរ គាត់មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយសារគាត់ប្រើប្រាស់គ្រឿងទេសក្នុងស្រុក បូករួមជាមួយសមត្ថភាព របស់គាត់ដើម្បីកំណត់ពី រសជាតិដោយប្រើប្រាស់នូវគ្រឿងផ្សំមួយដើម្បីលើកស្ទួយគ្រឿងផ្សំផ្សេងទៀត។

មេចុងភៅលំដាប់ផ្កាយពីររូបនេះ ពិពណ៌នាអំពីការងាររបស់គាត់ក្នុងឱកាសសន្និសីទកាសែតនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះថា «កត្ដាសំខាន់ និងភាពរឹងមាំ នៃការចម្អិនមុខម្ហូប ក្នុងពេលបច្ចុប្បន្ន គឺផ្សារភ្ជាប់ជាមួយក្លិន និងរសជាតិ ហើយអាហារគ្រប់ចានទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ហើយអ្នកស្ទើតែមិនហ៊ាននឹងទទួលទានវា ព្រោះតែស្ដាយនូវរូបភាពដ៏ស្រស់ស្អាតនៅលើចាននោះ ហើយថ្ងៃទី២១មិថុនា ខាងមុខនេះ ខ្ញុំនឹងចម្អិនម្ហូបចំនួន៦មុខជូនបងប្អូនកម្ពុជាពិសា។ លើសពីនោះ ក្នុងមុខម្ហូបទាំងនេះ គឺជារសជាតិដើមប្រចាំតំបន់របស់ខ្ញុំតែម្ដង ហើយមុខម្ហូបនីមួយគឺទទួលបានភាពល្បីល្បាញ និងទទួលបានគាំទ្រខ្ពស់ ទាំងភ្ញៀវក្នុង និងក្រៅស្រុក» ។

លោក Vidal បានថ្លែងទៀតថា តបតាមការអញ្ជើញរបស់ភោជនីយដ្ឋាន តូប៉ាហ្ស លោកនឹងមកកម្ពុជារយៈពេលមួយសប្ដាហ៍ ដើម្បីចែករំលែកនូវចំណេះដឹងផ្នែកអាហារបែបអឺរ៉ុប ដ៏ល្បីមួយនេះ ជូនដល់ចុងភៅកម្ពុជា
។លោកមកដល់ទីក្រុងភ្នំពេញពីរទៅបីថ្ងៃ មុនកម្មវិធីចាប់ផ្តើមដូច្នេះ ហើយលោកនឹងរៀបចំ កម្មវិធីបណ្តុះបណ្តាលដល់ក្រុមការងាររបស់ភោជនីយដ្ឋានតូប៉ាហ្ស អំពីគន្លឹះសំខាន់ៗ និងជំនាញដែលចាំបាច់ ដើម្បីបង្កើត មុខម្ហូបរបស់លោក។

សូមជម្រាបថា ការអញ្ជើញនូវមេចុងភៅលំដាប់ផ្កាយដូចជាលោក Benoit Vidal គឺជាយុទ្ធសាស្ត្រ មួយដើម្បីបង្កើនចំណេះជំនាញដល់បុគ្គលិក និងបង្កើនកំរិតស្តង់ដារដល់ភោជនីយដ្ឋាន ហើយការចំណាយ ពេលវេលារបស់គាត់នៅទីនេះ នឹងបង្កើតនូវកេរ្ត៍ដំណែលមួយដែលភោជនីយដ្ឋាន អាចបន្តបំរើនូវ រសជាតិ របស់គាត់ បន្ទាប់ពីគាត់ត្រលប់ទៅវិញ។

ក្នុងចំណោមមុខម្ហូបទាំងប្រាំមួយមុខនៃការទទួលទានអាហារពេលល្ងាច លោកអ្នកនឹងអាចរីករាយ ជាមួយត្រី Trout អាំងជាមួយទឹកខ្យងបំពង, Enlivened ជាមួយទឹកខ្មេះបាយ, ខ្ញីជាមួយ វ៉ាសាបី, ទាដុតជាមួយ Beetroot, ទឹកលម្អងផ្កាជាមួយខ្ញី, និងមុខម្ហូបពិសេសៗជាច្រើនទៀត។

តម្លៃសំបុត្រក្នុងការចូលរួមទទួលទានអាហារពេលល្ងាច ជាមួយមេចុងភៅលំដាប់ផ្កាយពីរនេះ មានតម្លៃត្រឹមតែ១២៥ដុល្លារ ក្នុងម្នាក់ ឬ១៨០ដុល្លារក្នុងម្នាក់ រួមបញ្ចូលជាមួយជម្រើសស្រាជាច្រើនប្រភេទ ។

សូមធ្វើការកក់សំបុត្រជាមុនតាមរយៈ៖ទូរស័ព្ទលេខ៖ ០១៥ ៨២១ ៨៨៨, អ៊ីម៉ែល៖ [email protected] ឬធ្វើការកក់សំបុត្រដោយផ្ទាល់តាមគេហទំព័រ៖ www.topaz-restaurant.com/reservation និងសូមចូលទៅកាន់វេបសាយនេះ ដើម្បីធ្វើការកក់៖ www.bit.ly/BookingTopaz ៕