(ម៉ូស្គូ)៖​ អតីតម្ចាស់ជើងឯក​ World Cup 1966 អង់គ្លេស​ នឹងត្រូវប៉ះទុយនេស៊ី​ នាម៉ោង១រំលងអាធ្រាត្រនេះ​ វគ្គសន្សំពិន្ទុនៃពូល​ G ក្នុង​ World Cup 2018 នៅប្រទេសរុស្ស៊ី។

អង់គ្លេសធ្លាប់ជួបក្រុមមកពីទ្វីបអាហ្រ្វិក​ ទុយនេស៊ី តែម្តងគត់កាលពី​ World Cup 1998 នៅបារាំង​ ដោយក្រុមតោកំណាចអង់គ្លេស យកឈ្នះ​ ២-០ ខណ:បារាំង​ ឈ្នះជើងឯកពានធំនេះជាលើកទី១​ ប្រវត្តិសាស្រ្ត។

អង់គ្លេស​ មានកីឡាករខ្សែប្រយុទ្ធសំខាន់​ Harry Kane ដែលកំពុងលេងអោយក្លឹបក្នុងស្រុក​ មាន់ខ្នាយមាស​ Tottenham Hotspur និងជាកីឡាករស៊ុតចូលច្រើនគេនៅ​ Premier League ផងដែរ​ ក្នុងនាមជាកីឡាករអង់គ្លេស៕