(កោះកុង)៖ រថយន្ដកាមរីឆ្លាមមួយគ្រឿង ដែលជិះលក្ខណៈគ្រួសារ បានជ្រុលទៅបុកបង្កាន់ដៃស្ពាន នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ តាមបណ្ដោយផ្លូវជាតិលេខ៤៨ ចំណុចគីឡូម៉ែត្រលេខ១៣៨-១៣៩ ស្ថិតក្នុងភូមិបឹងឃុនឆាង​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

របាយការណ៍របស់មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ​អ្នកបើកបររថយន្ដ ឈ្មោះ កែវ វិទូរ ភេទប្រុស អាយុ៣៨​ឆ្នាំ បើករថយន្ដ​ម៉ាក កាមារីឆ្លាម ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2H-4797។​

បើតាមរបាយការណ៍ដដែល ក្នុងរថយន្ដនោះទាំងអ្នកបើកបរ និងអ្នករួមដំណើរសរុប​៧នាក់ ជាក្រុមគ្រួ​សារតែមួ​យ ដោយក្នុងនោះរងរបួ​សស្រាល២នាក់ ស្រីម្នាក់, របួ​សធ្ងន់៥នាក់ ស្រី៣នាក់។ ជនរងគ្រោះ មាន​ទីលំនៅភូមិអណ្ដើក ឃុំតានី ស្រុកសំរោងទង ខេត្តកំពត។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ​មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដោយឡែករថយន្ដបង្ក ត្រូវបានយកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ៕