(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ បានបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង នៅចំណុចភូមិក្បាលហុងថ្មី ឃុំល្វាលើ ស្រុកចំការលើ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងដោយ កម្លាំងជំនាញ​ស្រុក​ចំការលើ បានធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការ បង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​០១ករណី​ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យ១៣នាក់។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១​៖​ឈ្មោះ សុះ ម៉ារី ភេទស្រី អាយុ២២ឆ្នាំ, ទី២៖ឈ្មោះ រឿន សាមុត ​អាយុ២៣ឆ្នាំ, ទី៣៖ឈ្មោះ ហុង ចាន់ទ្រា អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ ស៊ន គឹមសេង ​​អាយុ៣០ឆ្នាំ, ទី៥៖ឈ្មោះ ឃីម​ ចានមថា ​អាយុ៣១ឆ្នាំ, ទី៦៖ឈ្មោះ ហ៊ាង គឹមហុង​ អាយុ២១ឆ្នាំ, ទី៧៖ឈ្មោះ ស៊ីម ហ័ង​ អាយុ១៩ឆ្នាំ, ទី៨៖ឈ្មោះ ហោ ពេជ្រ អាយុ១៩ឆ្នាំ, ទី៩៖ឈ្មោះ ស៊ុយ រៀម ​​អាយុ១៨ឆ្នាំ, ទី១០​៖ឈ្មោះ តឹក សារ៉ន ​អាយុ៣៩ឆ្នាំ, ទី១១៖ឈ្មោះ តឹក សារ៉ា អាយុ៣២ឆ្នាំ, ទី១២៖ឈ្មោះ អ៊ន ដាលីន​ អាយុ២១ឆ្នាំ​ និងទី១៣៖ឈ្មោះ នុប ធារ៉ុង​ អាយុ២៨ឆ្នាំ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញដកហូតបាន ម្សៅក្រាមពណ៌សស​០១កញ្ចប់ធំ​ ម៉ូតូ០៧គ្រឿង ទូរស័ព្ទដៃ០៩គ្រឿង ឧបករសេព និងសម្ភារ​​វេចខ្ចប់មួយចំនួនធំ៕