(ភ្នំពេញ)៖ ភាពអស្ចារ្យនៃបច្ចេកវិទ្យាថ្មីទំនើបឆ្នាំ២០១៨នេះ របស់ក្រុមហ៊ុន SONY ដែលបានដាក់តាំងបង្ហាញដល់សាធារណជន នៅផ្សារទំនើបអ៊ីអនម៉លទី១ ជាន់ផ្ទាល់ដី ដែលលោកអ្នកអាចមកស្វែងយល់ពីវិធីប្រើប្រាស់កាមេរ៉ាទំនើបៗ និងស្វែងយល់ពីបច្ចេកវិទ្យាថ្មី ទូរស័ព្ទដៃ និងទូរទស្សន៍ផងដែរ ។

ក្នុងឱកាសក្រុមហ៊ុន សូនី រៀបចំពិព័រណ៍ផលិតផលសូនីប្រចាំឆ្នាំ២០១៨ នៅជាន់ផ្ទាល់ដីនេះ គឺមានរយៈពេល៣ថ្ងៃ ផ្តើមពីថ្ងៃទី១៥ដល់១៧ ខែមិថុនា ឆ្នាំ២០១៨ សូមលោកអ្នក អញ្ជើញចូលរួមទស្សនា ឲ្យគ្រប់ៗគ្នា ដើម្បីបានឃើញកាន់តែច្បាស់នៃបច្ចេកវិទ្យាដ៏ទំនើបនេះ។

ក្រៅពីផលិតផល ទូរស័ព្ទ​ ទូរទស្សន៍ ក៏មាននៅឧបករណ៍ផ្សេងៗជាច្រើនទៀតផងដែរ រួមមាន កាស ឧបាល័រ ជាដើម ។ហើយក្នុងឱកាស ដាក់តាំងបង្ហាញនេះ ក្រុមហ៊ុន ក៏មានការលេងល្បែងកម្សាន្តសប្បាយ និងមានឱកាសឈ្នះរង្វាន់ជាច្រើនផងដែរ ជាពិសេស សម្រាប់អ្នកជាវផលិតផល មានឱកាសចាប់ឆ្នោតឈ្នះរង្វាន់ធំៗមួយចំនួន ។

ព្រមជាមួយគ្នានោះ រាល់លោកអ្នកទិញនូវ ផលិតផលអ្វីមួយរបស់ក្រុមហ៊ុន សូនី នេះ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ និងកាដូជាទីគាប់ចិត្ដខ្ទង់រយដុល្លារឯណោះ ៕

សូមកុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះ!