(ភ្នំពេញ)៖ លោក យឺន ពន្លក ដែលជាអ្នកសាព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្តិ៍ សរសេរព័ត៌មានកីឡា ត្រូវបានចោរមួយក្រុម ឆក់កាបូបរបស់គាត់ យកសម្ភារៈ និងឯកសាមួយចំនួនធំ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោក យឺន ពន្លក បានបញ្ជាក់ថា ហេតុការណ៍ចោរចក់កាបូបរបស់លោកនេះ កើតឡើងនៅម៉ោងប្រហែល៦ព្រឹកថ្ងៃទី១៦ ខែមិថុនានេះ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ត្រង់ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ពេលលោកកំពុងធ្វើដំណើរ។ ចំពោះសម្ភារៈដែលបាត់បង់ មានដូចជាទូរស័ព្ទ និងឯកសារមួយចំនួនទៀត។

លោកបានបញ្ជាក់ទៀតថា ក្រោយកើតហេតុលោកបាន ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលស្រះចក។ លោកសូមប្រកាសថា លោកមិនទទួលស្គាល់រាល់ទង្វើមិនល្អរបស់ Facebook ដែលមានឈ្មោះ Yuen Ponlork របស់លោក ចាប់ពីពេលនេះតទៅក៏ដូចជា ឯកសារមួយចំនួនដែលក្រុមជនល្មើសយកទៅប្រើប្រាស់ជាដាច់ខាត៕