(ម៉ូស្គូ)៖​ ជំនួបជើងខ្លាំង ប៉ះជើងខ្លាំងរវាងអេស្ប៉ាញ​ និងព័រទុយហ្គាល់ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា​ ៣-៣​ នៅ​ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ​ ខណ:​ Cristiano Ronaldo រកបាន​ ៣គ្រាប់ម្នាក់ឯង។

ការទាត់បាល់​ Free kick ចូលទីយ៉ាងស្អាតនៅនាទីទី៨៨​ របស់​កីឡាករខ្សែប្រយុទ្ធមកពីក្លឹប​ Real Madrid បានជួយឲ្យ ព័រទុយហ្គាល់​ ទទួលបាន១ពិន្ទុមកវិញនៃ ការប្រកួតសន្សំពិន្ទុនៃពូល​ B ។

សូមបញ្ជាក់ជូនផងដែរថា​ នេះជាការជួបគ្នាលើកទី៣៦​ ស្របពេលអេស្ប៉ាញធ្លាប់ឈ្នះ​ ១៧ដង​ ស្មើ១៣​ និងចាញ់៦ដង៕