(ម៉ូស្គូ)៖ អតីតក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប Euro 2016 ព័រទុយហ្គាល់ នឹងត្រូវប៉ះក្រុមជើងឯក World Cup 2010 អេស្ប៉ាញ នាម៉ោង ១យប់រំលងអាធ្រាត្រនេះ វគ្គជម្រុះសន្សំពិន្ទុនៃពូល B ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018។

ការប្រកួតនេះដែរនឹងធ្វើឡើងនៅក្នុងកីឡដ្ឋាន Fisht Olympic ស្ថិតក្នុងទីក្រុង Sochi នៃប្រទេសរុស្ស៊ី នាម៉ោង ១យប់រំលងអាធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី១៦ ខែមិថុនា (ម៉ោងនៅកម្ពុជា) ដោយមានលោក Gianluca Rocchi ជនជាតិអ៊ីតាលី ជាអាជ្ញាកណ្តាលកាត់សេចក្តីក្នុងទីលាន៕