(ភ្នំពេញ)៖ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គ្រោងដាក់រោងចក្រផលិតស្រាបៀរកម្ពុជា និងភេសជ្ជៈរបស់ខ្លូន នៅសង្កាត់ជើងឯក ជាគោលដៅទេសចរណ៍ថ្មីក្នុងរាជធានីភ្នំពេញ ដោយទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ក្នុងមួយថ្ងៃបួនដង ធ្វើទស្សនកិច្ចរោងចក្រ និងភ្លក់រសជាតិផលិតផលរបស់ក្រុមហ៊ុន។

បណ្ឌិត អ៊ឹម សុធារិទ្ធ នាយកទំនាក់ទំនងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងបែបនេះ ក្នុងកម្មវិធីជួបជុំមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស។

លោកបានលើកឡើងទៀតថា «យើងបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងទេសចរណ៍រួចរាល់ហើយ ហើយក្រុមហ៊ុនកំពុងសាងសង់កន្លែងទទួលភ្ញៀវទេសចរណ៍ កន្លែងភ្លក់ស្រាបៀរ និងផលិតផលផ្សេងៗដោយឥតគិតថ្លៃ និងកន្លែងលក់វត្ថុអនុស្សាវរិយ៍ផ្សេងៗ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៨នេះ»