(ភ្នំពេញ)៖ ថ្មីៗនេះតាមសេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បានអោយដឹងថា មួយរយៈនេះ គេសង្កេតឃើញថានៅតែមានជនខិលខូច ដោយក្នុងនោះ ភាគច្រើនជាអ្នកមានអាជីពអ្នកសារព័ត៌មានទៀតផង បានយកឈ្មោះថ្នាក់ដឹកនាំ និងអង្គភាពព័ត៌មាន Fresh News ទូរស័ព្ឌទៅសុំលុយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច ជាហូហែក្រោមលេសថ្នាក់ដឹកនាំអង្គភាព មានធុរៈឬក៏ខ្លួនឯងមានការខ្វះខាត និងពេលខ្លះបានទូរស័ព្ឌទៅសុំអន្តរាគមន៍ពាក់ព័ន្ធករណីផ្សេងៗ ដើម្បីទាញយកផល ប្រយោជន៍ផ្ទាល់ខ្លួនជាដើម។

អង្គភាពព័ត៌មាន Fresh News ស្នើសុំអោយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច មេត្តាជួយសហការ និងមានវិធានការទប់ស្កាត់ និងបង្ក្រាបអោយខាងតែបាននូវជនខិលខូច ទាំងអស់នោះដែលតែងតែក្លែងបន្លំ យកឈ្មោះអង្គភាពព័ត៌មាន Fresh News ទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត និងធ្វើអោយប៉ះពាល់ដល់កិត្តិយស របស់អង្គភាព យ៉ាងខ្លាំងទាំងកន្លងមក និងបច្ចុប្បន្ន។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ៖