(ត្បូងឃ្មុំ)៖ លោក វង សូត អនុប្រធានក្រុមការងារចុះជួយបក្សថ្នាក់ខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា ក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩ មកដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

លោក វង សូត ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានថ្លែងបែបនេះ ខណៈលោក និងលោកជំទាវ រួមនិងលោក លី ឡេង អនុប្រធានណគណបក្សខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាលជាមួយ សមាជិកសមាជិការបក្សមូលដ្ឋានចំនួ១៨២៦នាក់ និងប្រកាសចូលជាសមាជិកគណៈបក្សចំនួន៦២៨ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨។

លោក វង សូត បានបន្ថែមឲ្យដឹងទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងតែមានការរីកចំរើនទៅមុខជាលំដាប់ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជាប្រមុខដ៏ល្អ និងបានមកពីប្រជាជន ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ។ កម្ពុជាក្រោយថ្ងៃ០៧ ខែមករា ឆ្នាំ១៩៧៩មក បាននាំយកសន្តិភាព និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស ។

លោក វង សូត បានលើកឡើងថា ការផ្តល់សេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសស្មើមុខ ស្មើមាត់លើឆាកអន្តរជាតិ ក្នុងនោះប្រទេស កម្ពុជាសម្រេចបាននូវគ្រឹះលទ្ធិប្រជាធិតេយ្យ និងការគោរពសិទ្ធិ មនុស្សបានយ៉ាងពេញលេញ ផ្ទុយពីក្រុម មនុស្សមួយចំនួនដែល បានដើរនិយាយរិៈគន់ មួលបង្កាច់តែ ប្រជាជន និងប្រទេសជាតិខ្លួនឯង ។

លោក បានបន្ថែមថា ដើម្បីរក្សាបាននូវសុខសន្តិភាព និងភាពរីក ចម្រើននេះ គឺអាស្រ័យលើបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាការពារ ពោលគឺកុំចាញ់ឧបាយកលជនឆបោកមួយចំនួនដែលបាន ត្រឹមនិយាយតែមិនបានធ្វើអ្វីទាល់តែសោះ ។

ក្រោយចប់ពិធីសំណេះសំណាលនេះ លោក វង សូត បាននាំយកអំណោយជាសំភារៈនិងថវិការទៅប្រគល់ជូនដល់ភូមិចំនួន៣៣ភូមិនៅ ក្នុងឃុំក្រែក រួមមាន ធុងបាសចំនួន៣៣គ្រឿង អាយកូម ៣០០គ្រឿង មេក្រូតូចចំនួន៤គ្រឿង ធំ១គ្រឿង ប្រគល់ជូនសាលាឃុំក្រែក ប្រជាការពារទទួលបានថវិការចំនួន៤០ម៉ឺនរៀល និង ថវិការចំនួន៧លានរៀល ត្រូវបានប្រគល់ជូនដល់វិហារចំនួន៧នៅក្នុងឃុំក្រែក ដើម្បីរៀបចំជួបជុំគ្នាក្នុងពិធីស្រាយបួសផងដែរ៕