(ក្រចេះ)៖ ថ្លែងចេញពីទឹកដីខេត្តក្រចេះ ឧត្ដមសេនីយ៍ឯកបណ្ឌិត ឈួន ថាវរិន្ធ សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងអនុប្រធានក្រុមការងាកណ្ដាលចុះជួយខេត្តក្រចេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ និងអំពាវនាវឱ្យពលរដ្ឋ កុំជឿតាមការញុះញង់ របស់អតីតប្រធានគណបក្សសង្គ្រោះជាតិ មិនឱ្យទៅបោះឆ្នោត។

ឧត្ដមសេនីយ៍ឯក បណ្ឌិត ឈួន ថាវរិន្ធ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក និងលោក មិត្ត ឆៃយុទ្ធ ប្រធានក្រុមការងារចុះជួយស្រុកព្រែកប្រសព្វ ចូលរួមសំណេះសំណាលជាមួយសមាជិកគណបក្សចំនួន១៣៥០នាក់ នៅទីស្នាក់ការគណបក្សប្រជាជន ស្រុកព្រែកប្រសព្វ ក្រោមអធិបតីភាពល លោក សរ ចំរុង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ។

លោក ឈួន ថាវរិន្ធ បានថ្លែងយ៉ាងដូច្នេះថា «សូមឱ្យពលរដ្ឋចូលរួមបោះឆ្នោតទាំងអស់គ្នា ហើយអំពាវនាវកុំឱ្យបងប្អូនកំជឿតាមជនខិលខួចមួយចំនួន ញុះញុងធ្វើបាក់បែកសាម្គីគ្នា មានសម្ដេចតេជោទេដែលជាអ្នកជួយបងប្អូនឱ្យមានការីកចំរើនគ្រប់វិស័យ ហើយកុំជឿតាមការអូសទាញ របស់គណបក្សប្រឆាំងពួកគេហ៊ាន លួចធ្វើកិច្ចព្រមព្រៀងកាត់ទឹកដីចំនួន៤ខេត្ត ឱ្យទៅជនជាតិភាគតិចវៀតណាម ម៉ុងតេញ៉ា ឬដេកា»។

លោកឧត្ដមសេនីយ៍ឯកបានលើកឡើងថា «ប្រជាជនយើងទាំងអស់ ត្រូវមានគំនិតយល់ដឹង មានសេចក្ដីត្រិះរិះ ត្រូវយល់ ថាមានតែគណបក្យប្រជាជនមួយគត់ដែលបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩៥១ ហើយគណបក្សប្រជាជន មានសារៈសំខានណាស់ ទី១៖បានបង្កើតចលនាតស៊ូ បណ្ដេញអាណានិគមបារាំង ទី២៖បណ្ដេញចក្រពទ័អាមេរិកកាំង ដែលមកឈ្លានពានទម្លាកគ្រាប់បែក លើទឹកដីប្រទេសកម្ពុជាយើង និងស្លាប់មនុស្សអស់ជាច្រើនបំផ្លាញស្ពានថ្នល់ រោងចក្រ និងទី៣៖គណបក្យប្រជាជន បានវាយផ្ដួលរំលំរបបបនប្រល័យពូជសាសន៍ ប៉ុលពត អៀងសារី​ ខៀវសំផន ដែលកាន់កាប់៣ឆ្នាំ៨ខែ២០ថ្ងៃធ្វើឲ្យយើងវេទនាគ្រប់បែបយ៉ាងទាំងអស់ សម្លាប់មនុស្សអស់ជាង៣លាននាក់ ក្នុងចំណោមមនុស្សជាង៧លាននាក់ ហើយត្រូវរំដោះដោយសម្តេចតេជោ ហ៊ុន សែន ដែលជាមហាបុរសរដ្ឋ ដឹកនាំដោយគតិបណ្ឌិត រស់រវើកគ្រប់វិស័យទាំងអស់ ធ្វើឲ្យប្រទេសជាតិយើងមានសន្តិភាពពេញលេញ ធ្វើឲ្យប្រទេសជាតិយើងមានអភិវឌ្ឍន៍។ ដូច្ចេះបងប្អូនប្រជាពលរដ្ឋត្រូវបោះឆ្នោត ឲ្យយគណបក្សប្រជាជន ដូចបោះឆ្នោតឲ្យខ្លួនឯងអញ្ចឹង»៕