(ភ្នំពេញ)៖ បុណ្យផ្កាប្រាក់មហាសាមគ្គី ដែលបានរៀបចំឡើងដោយព្រះទេវត្ថា ពឿយ មេត្តា, ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានប្រារព្វធ្វើឡើងនៅក្នុងបរិវេណវត្ត កោះមេត្តាពោធិ៍វង្ស ដើម្បីប្រមូលបច្ច័យយកទៅកសាងវត្តខ្មែរទាំង៨ នៅទឹកដីពុទ្ធភូមិ ជាភូមិដ៏ប្រសើរដែលមនុស្ស និងទេវតា តែងតែគោរពបូជាទាំងយប់ទាំងថ្ងៃ ជាមួយនឹងការរាប់បាត្រព្រះសង្ឃ១០៨អង្គ។

ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីនេះ ប្រារព្ធធ្វើនាថ្ងៃពុធ-ព្រហស្បតិ៍ ៨-៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០-២១ ខែមិថុនា ឆ្នាំ២០១៨ នៅវត្តកោះមេត្តាពោធិ៍វង្ស ស្ថិតនៅភូមិកោះអណ្តែត ភូមិកោះអណ្តែត ផ្លូវម៉ុងឬទ្ធីសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

តាមរយៈបុណ្យផ្កាប្រាក់សាមគ្គីនេះ ព្រះទេវត្ថា ពឿយ មេត្តា ចៅអធិការវត្តទាំង៨ ដែនដីពុទ្ធភូមិនេប៉ាល់-ឥណ្ឌា បានមានថេរៈដិកា ជូនមគ្គផលដល់ពុទ្ធបរិស័ទ ដែលបានចូលរួមចាប់មគ្គផល ដើម្បីជាកុសលក្នុង បុណ្យពិធីបុណ្យផ្កាប្រាក់មហាសាគ្គីលើកទី១២នេះ។ ដូច្នេះសូមពុទ្ធបរិស័ទ្ធចូលរួមឲ្កយបានច្រើនកុះករ។

ព្រះអង្គមានសង្ឃដិកាបញ្ជាក់ថា ចំពោះពុទ្ធបរិស័ទ ដែលមានបំណងទៅកាន់វត្តខ្មែរ នៅទឹកដីពុទ្ឋភូមិ សូមទាក់ទងនៅកុដិលេខ៣៥ នៅវត្តបុទុមវត្តី ឬទំនាក់ទំនង តាមលេខ ទូរស័ព្ទ ០១៧ ២៩៣០៥៩ និងលេខ ០១៧ ៤៧៤ ៧៤២៕