(កោះកុង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តកោះកុង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃិត សំវៀន ស្នងការនគរបាលខេត្ត បានបង្ក្រាបមេក្លោងជួញដូរ គ្រឿងញៀនបាន២នាក់ ព្រមទាំងដកហូតថ្នាំញៀនជាងកន្លះគីឡូក្រាម និងវត្ថុតាងប្រើប្រាស់មួយចំនួនធំ។

ប្រតិបត្តិការចុះបង្រ្កាបមេក្លោងជួញដូរគ្រឿងញៀននេះ ឧត្តមសេនីយ៍ត្រី មីន​ រស្មី​ ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅចំណុចភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ឧត្តមសេនីយ៍ត្រី មីន​ រស្មី​ បានបន្តថា ជនសង្ស័យដែលជាមេក្លោងជួញដូរគ្រឿងញៀននេះ​ រួមមានទី៖ ឈ្មោះ ឃុន​ សិលា​ ហៅ​ឌុលឡា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ​ និងទី២៖ ឈ្មោះ សើ​ រ៉ហ៊ីម ហៅ​ម៉ាប់​ អាយុ១៩ឆ្នាំ​ មានទីលំនៅភូមិ០៤ សង្កាត់ដងទង់​ ក្រុងខេមរភូមិន្ទ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ICE)​ ចំនួន១២កញ្ចប់ធំ និង១កញ្ចប់តូច​ (ទម្ងន់សរុប​០,៦ក្រាម)​
និងឧបករណ៍សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួនទៀ។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង​ ដើម្បី​បញ្ចូនទៅកាន់សាលាដំបូងខេត្តកោះកុង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕