(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,០៩៧គ្រឿង រកឃើញល្មើសច្បាប់៤៥៣គ្រឿង (ម៉ូតូ៧៤ភាគរយ) អប់រំ២១១គ្រឿង និងផាកពិន័យ២៤២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៤ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,១៥៦គ្រឿង អប់រំ១៣១គ្រឿង និងផាកពិន័យចំនួន១៧៨គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៦៤៥គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៤,២០៦គ្រឿង រកឃើញយានយន្តល្មើស ៦,០០២គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ២,៦៩៧គ្រឿង និងផាកពិន័យ ៣,៣០៥គ្រឿង (ម៉ូតូ៩៩%)៕