(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានដាក់ចេញនូវអនុសាសន៍ណែនាំដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវប្រើប្រាស់យន្តការសម្រុះសម្រួល និងខំប្រឹងដោះស្រាយបញ្ហាទំនាស់ដីធ្លីនានារបស់ប្រជាពលរដ្ឋក្នុងដែនរដ្ឋបាលរបស់ខ្លួន ប្រកបដោយត​ម្លាភាព សុចរិតភាព យុត្តិធម៌ និងប្រសិទ្ធភាពខ្ពស់។

មុននឹងចូលដល់ការដាក់ចេញនូវអនុសាសន៍ណែនាំនេះ ក្រសួងមហាផ្ទៃក៏បានសង្កត់ធ្ងន់ដែរថា នៅមុនការបោះឆ្នោតម្ដងៗ ក្រុមឱកាសនិយមមួយចំនួនតែងតែឆ្លៀតធ្វើសកម្មភាពរំលោភទន្ទ្រាន កាន់កាប់ដីធ្លីសាធារណៈ ដីព្រៃឈើ និងដីធ្លីមានម្ចាស់គ្រប់គ្រងជាដើម ដែលនាំឱ្យមានការតវ៉ាជាបន្តបន្ទាប់មកដល់ស្ថាប័នកំពូល និងក្រសួងពាក់ព័ន្ធនានានៅរាជធានីភ្នំពេញ ពិសេសក្រុមជនរងគ្រោះក៏បានដាក់ញត្តិសុំកិច្ចអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទៀតផង ដូច្នេះទើបក្រសួងមហាផ្ទៃ បានចេញនូវការណែនាំយ៉ាងមុតមាំជាថ្មីទៅដល់ថ្នាក់រាជធានី-ខេត្ត ឱ្យព្យាយាមដោះស្រាយបញ្ចប់ទំនាស់ដីធ្លីឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើបាន៕

ខាងក្រោមនេះ ជាលិខិតណែនាំរបស់ក្រសួងមហាផ្ទៃ ជូនចំពោះអភិបាលរាជធានី-ខេត្តទាំង២៥៖