(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ត្រមណ្ឌលព្រៃវែង និងជាអនុប្រធាន ស.ស.យ.ក បានលើកឡើងថា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រុមការងារលោក ​សហការជាមួយភាគីពាក់ព័ន្ធ រៀបចំវិញ្ញាសាកីឡាចន្លោះពី១០ទៅ១២ ដើម្បីហ្វឹកហ្វឺនកីឡាករ​ចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២០។

ថ្លែងក្នុងពិធីបើកការប្រកួតកីឡាប៉េតង់ នាមន្ទីរបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង លោក ស សុខា បញ្ជាក់ថា ភាគីដែលពាក់ព័ន្ធរួមមាន រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងអគ្គនាយដ្ឋានកីឡា របស់ក្រសួងអប់រំ។

ជាមួយគ្នានេះ លោក ស សុខា ក៏បានថ្លែងសាទរ និងសំដែងមោទនភាពដែលកីឡាករសឹងគ្រប់វិញ្ញាសា បានដណ្ដើមមេដាយមាស ប្រាក់ សំរិទ្ធិ រាប់សិបក្នុងការប្រកួតកីឡាជាតិលើកទី២ ប៉ុន្មានសប្ដាហ៍មុននេះ លើកមុខលើកមាត់ខេត្តព្រៃវែង៕