(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតទឹកពិសា ឈានមុខគេ វីតាល់ បានដាក់ចេញនូវរចនាបទថ្មី ដែលមានឈ្មោះថា We’re football lovers មានន័យក្នុងភាសាខ្មែរថា «យើងស្នេហាកីឡាបាល់ទាត់» ពិសេសសម្រាប់អ្នកស្រឡាញ់បាល់ទាត់។ អ្នកស្នេហាវិស័យកីឡាបាល់ទាត់ នឹងទទួលបានអារម្មណ៍ប្លែកថ្មី ជាមួយនឹងកម្មវិធី We’re football lovers នេះ។

លោក ជុនហៀង ថាវសិទ្ធិ ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុនវីតាល់ បានលើកឡើងថា វីតាល់ ជាក្រុមហ៊ុនទឹកពិសាតែមួយគត់ ដែលតែងតែនាំមកជូននូវកម្មវិធីល្អៗ ប្លែកៗ ជូនដល់អតិថិជនរបស់ខ្លួន ជាពិសេសពេលនេះបានបង្កើត នូវប្រូម៉ូសិនបែបនេះឡើង គឺដើម្បីចែករំលែក​នូវបទពិសោធន៍ថ្មី ដល់អ្នកគាំទ្រទឹកពិសាវីតាល់ ឲ្យបានទទួលអារម្មណ៍ប្លែក នៅពេលដែល​ពួក​​គាត់បានទទួលទានទឹក ជាមួយនឹងសំបកដបថ្មី និងកេសថ្មីបែបកីឡាបាល់​ទាត់​។

លោកក៏បានបន្តទៀតថា ការផ្ដល់ជូននេះ គឺធ្វើឡើងចាប់ពីពេលនេះ រហូតដល់​បំណាច់ខែមិថុនា ឬរហូតដល់អស់ពីស្តុក ហើយមានកម្មវិធីផ្ដល់ជូនជាពិសេស ផ្សេងទៀត ដូចជា អាវយឺត និងបន្តោងសោមានកំណត់ អ្នកគាំទ្រអាចតាមដានបន្ថែម នៅក្នុងបណ្ដាញ​សង្គមហ្វេសប៊ុករបស់វីតាល់ Vital Premium Water។

ជាងនេះទៅទៀត លោកប្រធានផ្នែកទីផ្សាររូបនេះ​ ក៏បានបង្ហាញពីលក្ខណៈពិសេស នៃរូបរាងកេសថ្មីរបស់វីតាល់ផងដែរ ដោយកេសថ្មីនេះ ផលិតទៅតាមបច្ចេកវិទ្យាទាន់សម័យជាងមុន ដែលហៅថា Wrapped-around cartons ហើយជាកេសដំបូងគេបង្អស់ក្នុងវិស័យទឹកពិសានៅក្នុងប្រទេសកម្ពុជា។ សម្បកកេសថ្មីនេះ មានលក្ខណៈកាន់តែទំនើប ប្រណិត រឹងមាំល្អ ធន់ និងថែមទាំងជួយរក្សា បរិស្ថានឲ្យបានកាន់តែប្រសើរទៀតផង ជាមួយការកាត់បន្ថយការប្រើប្រាស់ ស្កុតផ្លាស្ទិកជាដើម។ វត្តមានរបស់វីតាល់ក្នុងទីផ្សារកម្ពុជា តាំងពីដើមរហូតមក វីតាល់តែងតែទទួលបានភាព ជោគជ័យខ្ពស់ ទាំងប្រជាប្រិយភាព ការទទួលស្គាល់នូវគុណភាព និងភាពច្នៃប្រឌិត ពីអតិថិជនទូទាំងប្រទេស។ ក្នុងនោះផងដែរ វីតាល់ក៏បានដើរតួយ៉ាង​សំខាន់ និងឈាន មុខគេគ្រប់ជំហានក្នុងការចូលរួមលើកស្ទួយបរិស្ថានសង្គមជាច្រើន ជាក់ស្តែងដូចជាយុទ្ធនាការ ដកសម្បកផ្លាស្ទិកលើគំរបដបដើម្បីកាត់បន្ថយផ្លាស្ទិចក្នុងបរិស្ថាន ដែលបច្ចុប្បន្នត្រូវបាន​អនុវត្តន៍​តាមដោយក្រុមហ៊ុនដទៃទូទាំងប្រទេស។​

លោកក៏បានសង្កត់ធ្ងន់ថា ការវិវត្តខ្លួនរបស់វីតាល់ ក៏នៅតែរក្សាគុណភាព ក្នុងលំដាប់ខ្ពស់​ដដែល មិនត្រឹមតែតាមស្តង់ដាជាតិប៉ុណ្ណោះទេ តែ​ការអនុវត្តតាមស្តង់ដា អន្តរជាតិ ហើយបន្ថែមពីលើនេះ វីតាល់ត្រូវបានផលិតឡើងដោយឧត្តមគតិជាតិ មនសិកា និងធ្វើដើម្បី​សង្គម និងប្រជាជាតិទាំងមូល ហើយ​សូមធានានូវអ្វីដែល​បានធ្វើ។ វីតាល់ប្តេជ្ញាថា នឹងបន្តខិតខំប្រឹងប្រែងបង្កើតកម្មវិធីថ្មីៗ និង​ល្អៗជាច្រើនទៀត ដើម្បីបម្រើ​ប្រជាជន​កម្ពុជាឲ្យបានល្អបំផុត ហើយក៏ជាការតបស្នង ទៅនឹងជំនឿ​ចិត្តដែលប្រជាជន​កម្ពុជា មានមកលើវីតាល់ «វីតាល់មោទនភាព ផលិតផលជាតិ»​៕