(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ បានប្រកាសតាម Facebook Page ជាផ្លូវការរបស់ខ្លួនថា នឹងសាងសង់ អគារស្នាក់ការថ្មីលើទីតាំងចាស់នាពេលឆាប់ៗខាងមុខ។

យោងតាមការប្រកាស របស់ធនាគារជាតិ បានឲ្យដឹងទៀតថា អគារស្នាក់ការថ្មីនេះ នឹងត្រូវរចនាឡើង តាមលំនាំប្រាសាទភ្នំ ដែលបង្ហាញពី
វប្បធម៌ខ្មែរ បង្ហាញពីភាពរឹងមាំ ទំនើប និងការរីកចម្រើនរបស់វិស័យធនាគារនាពេលបច្ចុប្បន្ន។

ក្រៅពីបង្ហាញគម្រោងអគារថ្មី​ ធនាគារជាតិក៏បានបង្ហាញអគារចាស់តាំងពីឆ្នាំ១៩៥៤ផងដែរ៕