ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ២,៣០១គ្រឿង រកឃើញល្មើសច្បាប់៤៩២គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ២៣៤គ្រឿង និងផាកពិន័យ២៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១២ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ១,២៩៦គ្រឿង អប់រំ៤២គ្រឿង និងផាកពិន័យចំនួន១៧៦គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៦០៩គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៩,៥៨៤គ្រឿង រកឃើញយានយន្តល្មើស ៥,១១៤គ្រឿង (ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ ២,៣០៥គ្រឿង និងផាកពិន័យ ២,៨០៩គ្រឿង (ម៉ូតូ៩៩%)៕