(ភ្នំពេញ)៖ មន្ត្រីជំនាញរបស់មជ្ឈមណ្ឌលជាតិកម្ចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី១១​ ខែមិថុនា​ ២០១៨ មានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះ ប្រភេទ MK82​ មួយគ្រាប់ នៅក្នុងមូលដ្ឋានភូមិត្រពាំងវែង​ ឃុំត្រពាំងវែង​ ស្រុកជុំគីរី ខេត្តកំពត។

គ្រាប់បែក MK82 ទំងន់ជាង២២០គីឡូក្រាមនេះ ត្រូវបានដឹកទៅបន្សាបនៅទីបញ្ជាការ CMAC ខេត្តកំពង់ឆ្នាំង៕