( ភ្នំពេញ)៖អតីតគ្រូបង្រៀននៅសាលាបឋមសិក្សាពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រំភើបចិត្តរហូតដល់និយាយស្ទើរមិនចេញ នៅពេលដែលទទួលបានរង្វាន់រថយន្ត FORD Ranger XLT មានតម្លៃស្មើនឹង១៧៨លានរៀល ពីក្រុមហ៊ុនតែបៃតងអូអិឈិ កាលពីខែឧសភា កន្លងទៅនេះ។

លោក ស៊ិន គក់ ដែលឆ្នាំនេះមានអាយុ៥៥ឆ្នាំហើយនោះ រាល់ថ្ងៃនេះមានអាជីពជាអ្នករត់ម៉ូតូឌុប ដែលគាត់អាចរកចំណូលបានត្រឹមតែ២០,០០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់គ្រួសារដែលមានសមាជិក៥នាក់ ខណៈពេលកូនប្រសាប្រុសរបស់គាត់កំពុងចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ។ គាត់បានឲ្យដឹងថា «ខ្ញុំសឹងតែមិនជឿនឹងភ្នែកនៅពេលដែលខ្ញុំបើកគម្របដប ត្រូវរង្វាន់។ សម្រាប់អ្នកក្រដូចជាខ្ញុំមិនដែលហ៊ានគិតផងថាមានឡានជិះ។ នេះមិនត្រឹមតែជារង្វាន់ដ៏ធំប៉ុណ្ណោះទេ ប៉ុន្តែវាបានធ្វើឲ្យជិវិតខ្ញុំទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំង។ ខ្ញុំសូមអរគុណដល់ក្រុមហ៊ុនអូអិឈិដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់បែបនេះសម្រាប់ប្រជាជនខ្មែរយើង។ ខ្ញុំពិតជាមិនអាចបំភ្លេចអ្វីដែលអូអិឈិផ្តល់ឲ្យខ្ញុំនៅពេលនេះឡើយ» ។

រង្វាន់ដែលលោក ស៊ិន គក់ ទទួលបាននៅពេលនេះ គឺបានពីកម្មវិធី OISHI Instant Win របស់ក្រុមហ៊ុនតែបៃតងអូអិឈិ ដែលបង្កើតឡើងកាលពីចុងឆ្នាំ២០១៧ កន្លងទៅ ហើយគាត់គឺជាអ្នកទី២ហើយដែលបានទទួលរង្វាន់នេះ។

លោក សុង សាក់លី នាយកផ្នែកលក់ និងទីផ្សារ នៃក្រុមហ៊ុនអូអិឈិបានឲ្យដឹងថា «ពួកយើងពិតជារីករាយដែលបានបង្កើតនូវកម្មវិធី Instant Win Promotion ដ៏ធំនេះឡើង វាមិនត្រឹមតែជាកម្មវិធីមួយដែលលើកទឹកចិត្តដល់អតិថិជនឲ្យទទួលទានទឹកតែដែលត្រូវបានផលិតចេញពីសន្លឹកតែល្អៗបីប្រភេទហើយមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីមួយដែលជំរុញប្រជាជនឲ្យខិតខំប្រឹងប្រែងធ្វើឲ្យជីវភាពកាន់តតែប្រសើរឡើង »។

គួររំលឹកផងដែរថា កម្មវិធីអូអិឈិ Instant Win Promotion គឺជាកម្មវិធីមួយដែលផ្ដល់ឱកាសដល់អតិថិជនដើម្បីផ្សងសំណាងយករង្វាន់នៅក្រោមគម្របដប ដែលមានដូចជា៖ រថយន្ត Ford Ranger XLT ប្រាក់សុទ្ធ ១០ លានរៀល និងរង្វាន់អូអិឈិជាច្រើនលានដបថែមទៀតផង។ មានរង្វាន់ជាច្រើនកំពុងរងចាំលោកអ្នកឈ្នះ។ តើអ្នកណានឹងក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ក្នុងកម្មវិធី OISHI Instant Win Promotion នេះ?

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក OISHI Drink Station ឬទូរស័ព្ទមកលេខ 015 691 555 / 015 693 555 ដើម្បីទទួលរង្វាន់៕