(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់លោកប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត ឲ្យបញ្ឈប់​ការ​​យក​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ​មក​កែ​ច្នៃ​ប្រើប្រាស់​ធ្វើ​ជា​ជួង​ក្នុង​សាលា​រៀន ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជា​យថាហេតុ​ណាមួយ​ដល់​កុមារ​កម្ពុជា។

នេះបើតាមលិខិតរបស់លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ផ្ញើទៅលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។

​រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា តាម​រយៈ​ការ​ណែនាំ​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន ទោះ​បី​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ ស្ថិត​ក្នុង​សភាព​ល្អ​ស្អាត ឬ​ខូច​ខាត​ទ្រង់ទ្រាយ​ដើម​ក៏ដោយ ក៏​នៅ​តែ​អាច​ផ្ទុះ​នឹង​បណ្ដាលឲ្យ​មាន​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា នៅ​ពេល​ដែល​មាន​នរណា​ម្នាក់​យក​ដំ កែច្នៃ ឬ​គ្រវែង​លេង​ជា​ដើម៕

ខាងក្រោមនេះ ជាលិខិតរបស់ រដ្ឋមន្ដ្រី ហង់ ជួន ណារ៉ុន៖