(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,២៣០គ្រឿង រកឃើញល្មើសច្បាប់៤២៩គ្រឿង (ម៉ូតូ៧៦ភាគរយ) អប់រំ១៩៧គ្រឿង និងផាកពិន័យ២៣២គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៩ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ៧៦៥គ្រឿង អប់រំ៥២គ្រឿង និងផាកពិន័យចំនួន ១៨៣គ្រឿង។ ដោយឡែករាជធានីភ្នំពេញឃាត់យានយន្ដបាន ៨៣១គ្រឿង។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៤,០៣៥គ្រឿង រកឃើញយានយន្តល្មើស ៤,០១៨គ្រឿង (ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ ១,៧១០គ្រឿង និងផាកពិន័យ ២,៣០៨គ្រឿង (ម៉ូតូ៩៩%)៕