(ភ្នំពេញ)៖ គម្រោងខុនដូដឹស្តាប៉ូឡារីស ២៣ នាំមកជូនលោកអ្នកនូវការរស់នៅបែប ទំនើបទាន់សម័យ ប្រកបដោយ ផាសុកភាព បរិយាកាសស្រស់ស្រាយ សុវត្ថិភាព និងភាពផ្ទាល់ខ្លួនបំផុត។

ក្រោយពីមានការគាំទ្រ ពីអតិថិជនយ៉ាងខ្លាំង ឥឡូវនេះក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានធ្វើការបើកលក់បន្ថែមនូវអគារ AនិងB ដើម្បីបំពេញតំរូវការដល់អតិថិជន ដែលចង់បានខុនដូដ៏ស្រស់ស្អាតនេះ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺការផ្តល់ជូននូវការបង់រំលស់ ១០០%រហូតដល់១៧ឆ្នាំ ដែលមានសុពលភាពរហូតដល់ដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថាខុនដូ ដឹស្តាប៉ូឡារីស ២៣ មានកំពស់ ២៦ជាន់ និងមានចំនួនជាង ២ពាន់យូនីត ដែលបានបែងចែកជាប្រំាប្រភេទផ្សេងគ្នា ដូចជា យូនីត A, A1, B, B2 និងB4 ដោយប្រភេទនីមួយៗ ត្រូវបានរៀបចំឲ្យមានបន្ទប់គេង បន្ទប់ទឹក អមជាមួយគ្រឿងសង្ហារិមគ្រប់ប្រភេទស្របតាមតំរូវការរបស់អតិថិជន ក្នុងនោះក៏មាន បរិវេណទទួលភ្ញៀវ បរិវេណទទួលទានអាហារ បរិវេណចម្អិនអាហារ និងបរិវេណបោកគក់សម្លៀកបំពាក់ផងដែរ។

ជាក់ស្តែង ខុនដូ ដឹស្តាប៉ូឡារីស ២៣ ត្រូវបានសាងសង់ឡើងនៅកណ្តាលទីប្រជុំជន ដែលព័ទ្ធជុំវិញ ដោយផ្សារទំនើបកំរិតស្តង់ដារអន្តរជាតិ PH ECO Mall សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក កីឡដ្ឋាន ទីលានហាត់វាយកូនហ្គោល សួនកំសាន្តបែបអឺរ៉ុប សាលមហោស្រពសម្រាប់ប្រារព្ធពិធីផ្សេងៗ ដែលនឹងធ្វើឲ្យការរស់នៅរបស់លោកអ្នកកាន់តែសម្បូរបែប និងមានភាពងាយស្រួល។

សក្តានុពលខ្លាំងមិនមែនត្រឹមតែភាពសម្បូរបែប និងភាពងាយស្រួលក្នុងគម្រោងសម្រាប់អតិថិជនប៉ុណ្ណោះទេ នៅជុំវិញតំបន់នោះក៏មានលក្ខណៈអំណោយផលផងដែរ ដោយលោកអ្នកអាចស្វែងរក ទីតាំងសំខាន់ៗផ្សេងទៀតដូចជា ផ្សារសហគមន៍ នាយកដ្ឋានលិខិតឆ្លងដែន នៃក្រសួងមហាផ្ទៃ ធនាគារ សាលារៀន មណ្ឌលសុខភាព ចំណតឡានក្រុងសាធារណៈ និងស្ថាប័នផ្សេងៗ ដែលជាផ្នែកមួយផ្តល់ភាពងាយស្រួល បន្ថែមទៀតដល់ការរស់នៅរបស់លោកអ្នក។

បន្ថែមពីលើនេះទៀត ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានបង្កើតអោយមាន ប៉ូឡារីស ហ្វូតស្ទ្រីត ដែលបានប្រមូលផ្តុំភោជនីយដ្ឋាន និង អាហារដ្ឋានល្បីៗលើដងវិថីតែមួយដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet ព្រមទាំងហាងល្បីៗផ្សេងទៀត ដែលមាន ទីតាំងនៅជិតខុនដូនេះ។

សម្រាប់លោកអ្នកដែលមានបំណងក្លាយជាម្ចាស់ខុនដូដ៏ស្រស់ស្អាតនេះ សូមអញ្ជើញមកទស្សនាយូនីតគំរូ របស់ក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប ដែលមានទីតាំង ស្ថិតនៅ បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោរ) ចំងាយ២គីឡូម៉ែត្រ ពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ)។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខ 015 90 6789, Email: [email protected]
ឬចូល ទៅគេហទំព័រ Facebook ៖ www.facebook.com/boreypenghuoth
បុរី ប៉េង ហួត គ្រុប ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!